CamNews

តារា 

អ៉ឹម ជីវ៉ា តូច​ចិត្ត​ខ្លួន​ឯង រហូត​ស្រក់​ទឹក​ភ្នែក ខណៈ​អំពើ​ល្អ​មិ​ន​ត្រូវ​បាន គេ​មើល​ឃើញ និង​ឲ្យ...

(ភ្នំពេញ)៖ មិនដឹងចង់សំដៅ លើបុគ្គលណាម្នាក់ឡើង ខណៈតារាប្រុសលោក អ៉ឹម ជីវ៉ា គ្រាន់តែ​បង្ហា​ញពីអារម្មណ៍ បាក់ទឹកចិត្តលើខ្លួនឯង ដោយសារតែអំពើរល្អរបស់លោក មិនត្រូវបានគេ​មើ​ល​ឃើ​ញ និងឲ្យតម្លៃ ទោះបីលោកខំព្យាយាម ធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីបញ្ជាក់ពីទឹកចិត្តស្មោះ យ៉ា​ងក៏​ដោ​យ​។

លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះ នៅលើហ្វេសប៊ុក កាលពីប៉ុន្មានម៉ោងមុននេះថា «ខំប្រាប់ដំណឹ​ងល្អចំនួនពីរឲ្យគេ ​បែរជាទទួលបានការមើលងាយ បំបាក់ទឹកចិត្តទៅវិញ ជិះម៉តូឌុបផង ជិះតុតុផង រត់ចុះរត់ឡើងមេឃក្តៅចង់ស្លាប់ ទៅក្រសួង ដើម្បើឲ្យទាន់ការងារ នៅក្រសួងបានសំរេច តែទីបំផុតពេលដែលបានហើយ ខំប្រាប់ដំណឹងល្អថា ជោគជ័យហើយ បែរជាគេនិយាយមកវិញថា អរគុណហើយ មិនចង់ជំពាក់គុណទេ ​ sic ! »។

​តារាសម្តែងប្រុសសម្តីស្រាល លោក អ៉ឹម ជីវ៉ា បានបន្ថែមថា «ខ្ញុំមិនខឹងអ្នកទេ តែខ្ញុំអន់ចិត្តខ្លួនឯ​ង ! ខ្ញុំអាណិតអ្នកតែអ្នក មិនអាណិតខ្ញុំទេ ថ្ងៃនេះអ្នកមិនយល់ ពីទំហំទឹកចិត្តរបស់ខ្ញុំ ក៏មិនអីដែ​រ​។ ថ្ងៃណាមួយអ្នកនឹងអាណិតខ្ញុំ នៅពេលដែលដឹងការពិត ហើយពេលនោះ គឺជាពេលដែលបា​ត់បង់ខ្ញុំទៅ។ សរសេរសារបណ្តើរ ទឹកភ្នែកហូរបណ្តើរទប់មិនជាប់ ព្រោះមនុស្សដែលយើងផ្តល់កិត្តិ​យស និងឲ្យតម្លៃខ្លាំងបំផុត គឺជាមនុស្សដែលបំបាក់ទឹកចិត្ត របស់យើងបំផុត..»។

នៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ Khmertalking មិនទាន់អាចសុំការបំភ្លឺ ពីសំណា​ក់​តា​រាប្រុសលោក អ៉ឹម ជីវ៉ា បាននៅឡើយទេ ជុំវិញការ​បង្ហោះសារ ខូចចិត្តរហូតស្រក់ទឹកភ្នែក ខាងលើនេះ​ ខណៈមា​នទស្សនិក​ជនជាច្រើន កំពុងអន្ទះសារចង់ដឹងថា តើបុគ្គលនោះ ជានរណាឲ្យពិតប្រាកដ ដែលធ្វើឲ្យលោក អ៉ឹម បាក់ទឹកចិត្តដល់ថ្នាក់ហ្នឹង​៕

 

ផ្តល់សិទ្ធដោយ ៖  ខ្មែរថកឃីង



Tags: Em chiva