CamNews

តារា 

អ៊ឹម ជីវ៉ា លើក​សរ​សើរ​ចរឹត ប៉ែន ចំរ៉ុង

(ភ្នំពេញ)៖ នេះជាលើកទីមួយសម្រាប់តារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង ដែលត្រូវបាន​សិល្ប​កររួមអាជីពលោក អ៊ឹម ជីវ៉ា លើក​សរ​សើរ​ពី​ចរឹត​ឬក​ពារ​ថា ជា​តារា​សម្តែង​ដែល​មិន​ប្រកាន់​​វណ្ណៈពោលគឺចេះតម្រូវតាមេលវេលានៃការតួសម្តែង ខណៈ​សម្តែង​ជា​តួ​អ្​វីក៏​ព្រម​ខុស​ប្លែក​ពី​តារា​ថ្មោង​ថ្មី​ដែល​ទើប​ចូល​សិល្បៈ បាន​បន្តិច​ស្រាប់តែតម្លើងឬកពារនោះ។

តារាសម្តែងប្រុសរូបសង្ហាលោក អ៊ឹម ជីវ៉ា បានលើកឡើងថា ទោះបីលោក ប៉ែន ចំរ៉ុង គាត់ថតបា​នតែមួយប្លង់ក្នុងកុនក៏ខ្ញុំនៅតែកោតសរសើគាត់​ដែរ​នេះ គឺ​ជា​ទង្វើ​មិន​ប្រកាន់​ឬក​ពារ​ល្អ​របស់​អ្នក​សិល្បៈ​ ព្រោះថាបងប្អូនមហាជនមួយចំនួនគាត់ដឹង​ហើយ​ថា​តើ​អ្នក​សិល្បៈ​មួយ​ចំនួន​តូច​​ឥ​ឡូវ​ឬក​ពារជាងសដ្ឋីទៅទៀត ។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថាតារាខ្លះចូលមកប្រឡូកក្នុងសិល្បៈថ្មីឃើញតារារៀមច្បងមិនលើ​កដៃសំពះជំរាបសួផងតារាខ្លះថតMVបាន​មួយ​បទ ពេល​ដើរ​ទៅ​ខាង​ក្រៅ​ឃើញ​អ្នក​សិល្បៈ​ដូចនិងរៀមច្បងដើរសឹងតែជាន់ក្បាលគ្នាឯង។ បើ​និយាយ​ពី​ហៅ​ថត​វិញ​ណាត់​ម៉ោង​៧ មក​ម៉ោង​១​០​​បាន​មក​ដល់ បើ​កម្ម​វិធី​ផ្សាយ​ផ្ទាល់​វិញ​ពេលខ្លះ ផ្សាយជិតចប់ទើបមកដល់តារាក្មេងៗមួយចំ​នួនតូចឥឡូវមិនសូវមានសិលធម៌ទេហើយចរិកកាត់ទៅអឺរ៉ុបអស់ហើយពេលជួបតារារៀមច្បងម្តងៗមិនហ៊ានលើកដៃ​ជំរាបសួទេសុខចិត្តលើកដៃក្រវីដាក់រៀមច្បងឯណាទៅប្រពៃណីវប្បធម៌ខ្មែរគឺលើកដៃសំពៈ? នៅមានច្រើនទៀត។

តារាសម្តែងដែលលេចធ្លោលើសកម្មភាពមនុស្សធម៌លោក អ៊ឹម ជីវ៉ា បាននិយាយទៀតថាតា​រា​មួយចំនួនតូចឥឡូវបើល្បីហើយអោយទៅថតតួ​មួយ​ប្លង់​ដូច​លោក ប៉ែន ចំរ៉ុង ឮគឺ​មិន​ដាច់​ខា​ត ដោយសារតែខ្លាចខូចមុខមាត់ មិនហ៊ានលេងតួរងទេ ទាល់តែឯកបានលេងបាន អស់ទាំងនេះហើយដែលតួមួយចំនួននៅមានការយល់ដឹងមានកម្រិត។ខ្ញុំចង់ឃើញតួមួយចំនួនរៀនបើកចិត្តអោយទូលាយ ពេលសម្តែងកុំប្រកាន់តួដូចលោក ចំរ៉ុង ត្រូវគិតថានេះគ្រាន់តែជាសាច់រឿងក្នុងការសម្តែងតែប៉ុណ្ណោះ ។

លោក អ៊ឹម ជីវ៉ា បានបន្ថែមថា  ខាងលើនេះគ្រាន់តែជាមតិរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះហើ​យមិនបានបញ្ចេញឈ្មោះដាក់បុគ្គលសិល្បៈរូបណា​ឡើយ ខ្ញុំ​និយាយ​តែ​បុគ្គល​វាយ​ឬក​ពារ​ក្នុង​សិល្បៈមិនសូវដឹងចាស់ទុំរៀមច្បងក្នុងសិល្បៈតែប៉ុណ្ណោះ សូមកុំយកដាក់ខ្លួនបើយើងមិនមែនជាអ្នកសិល្បៈបែបនេះ។ ខ្ញុំបាទក៏សូមខន្តីអភ័យទោស​ចំពោះពាក្យពេជ្រការសរសេមួយចំនួនប៉ះពាល់ដល់អារម្មណ៍អស់លោកអ្នក។ អ្វីដែលខ្ញុំចង់បានគឺចង់ឃើញអ្នកសិល្បៈចេះស្រ​លាញ់គ្នា ចេះញញឹមរកគ្នា ចេះសាមគ្គីគ្នា មិនប្រកាន់បក្សពួកសូមមេត្តាកុំយករឿងផ្ទាល់ខ្លួនម​កបូកឡូកជាមួយការងារ ៕

អ៊ឹម ជីវ៉ា

ប៉ែន ចំរ៉ុង

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Em chiva