CamNews

តារា 

អ៉ឹម ជីវ៉ា ប្រតិ​​កម្ម​​នឹង​​ក្រុម​​មនុស្ស​​មាត់​​ត្រាវ ពេល​​ទៅ​​សួរ​​សុខ​​ទុក្ខ និង​​មើល​​ស្ថាន​ភាព

(ភ្នំពេញ)៖ អំឡុងពេលទៅសួរសុខទុក្ខ តារាកំប្លែង អ្នកនាង ប៉េង ប៉ោង ដែលកំពុងតែសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត តារាសម្ដែង លោក អ៉ឹម ជីវ៉ា បានប្រតិកម្មទៅនឹង​ក្រុមពួកមាត់ចាប មាត់ព្រាប និងពួកស៊ីត្រាវមួយចំនួន ដែលតែងតែរិះគន់​លោក ក្នុងសកម្មភាពជួយ​ដល់សិល្បៈ ថា ពូកែយកមុខ​យកមាត់ ជាហេតុធ្វើឲ្យលោក អ៉ឹម ជីវ៉ា ក្ដៅស្លឹកត្រចៀកតូងតែម្ដង។

​តារាសម្តែងប្រុស លោក អ៉ឹម ជីវ៉ា ​បានប្រតិកម្មឆ្លើយតប​ ចំពោះការរិះគន់​​​មួយ​​ចំនួនពីសំណាក់ក្រុម មនុស្សមាត់ត្រាវ ថា «នរណាថាខ្ញុំ យកមុខយកមាត់ខ្ញុំ មិនខ្វល់សំខា​ន់ឲ្យតែអ្នកសិល្បៈ ឈឺឬស្លាប់ ខ្ញុំត្រូវតែឈឺឆ្អាលជានិច្ច ក្នុងនាមជាអ្នកសិល្បៈដូចគ្នា មិនប្រ​កា​ន់​បក្សពួកថា ជាតារាបែបណា ឬក្រុមណាឡើយ។ បើពូកែណាស់ ធ្វើឲ្យបានពាក់កណ្តាលខ្ញុំ សិនចាំមកនិយាយ..។ ត្រូវចាំក្នុងខួរក្បាលទុកផងណា ខ្ញុំមិនមែនប្រភេទជំពូកមនុស្ស ទាល់តែកម្មវិធីសប្បាយ ទើបមានមុខ ឬគេមានលុយទើបរាប់អាននោះទេ!»

សូមបញ្ជាក់ថា តារាកំប្លែងស្រីត្រូវជាកូនបង្កើត របស់លោកតា វីន តាមីនសេ គឺអ្នកនាង ប៉េង ប៉ោង នាពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបានក្រុមគ្រួសារ ដឹ​ក​យ​​កទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារអាការៈជាតិស្ករឡើង លើសកម្រិត។ ប៉ុន្តែក្រោយពីបានការព្យាបាល យ៉ាងយកចិត្តទុក្ខដាក់ពីសំណាក់ ក្រុមគ្រួពេទ្យជំនាញរហូតមកទល់ពេលនេះអារៈជំងឺរបស់តារាកំប្លែងរូបនេះបានធូស្រាលខ្លះហើយ។

នៅលើផេកហ្វេសប៊ុកសិល្បករកម្ពុជា របស់លោក អ៉ឹម ជីវ៉ា បានបញ្ជាក់មុននេះថា «ស្ថានភាពតា​រាកំប្លែង អ្នកនាង ប៉េង ប៉ោង បានចេញពីបន្ទប់ សង្រ្គោះបន្ទាន់ ហើយ តែអាការៈជាតិស្ករឡើង ដល់៤​០​០កាឡូរី និងរលាកបំពង់ករ។ ចំណែកសម្ពាធឈាម បានចុះវិញហើយ តែអ្នកនាង ប៉េងប៉ោង​ នៅតែដា​ក់អ៊ុកស៊ីហ៊្សែនដដែល ដោយអ្នកនាងនិយាយថា ​ពិបាកដកដង្ហើម»។

ជាមួយគ្នា នៃការទទួលបានដំណឹង របស់អ្នកនាង ប៉េង ប៉ោង ត្រូវបានបញ្ជូនទៅសង្គ្រោះ​បន្ទាន់​ នៅ​មន្ទីពេទ្យកាល់ម៉ែត្រ ភ្លាមៗនោះ ក៏​មានការ​ចុះសួរសុខ​ទុក្ខ ពីសំណាក់តារាសម្តែងប្រុស​ លោក អ៉ឹម ជីវ៉ា , តារាសម្តែងស្រីរូបស្រស់ មានប្រជាប្រិយភាព កញ្ញា សួង សាខារ៉ានីត និង តា​រាសម្តែង​លោក គង្គារ ដែលក្នុងនោះ ក្រុមតារាសម្តែង ដែលបានចុះសួរសុខទុក្ខ ក៏បានឧបត្ថ​ម្ភថវិការមួយចំនួន ដើម្បីសម្រួលដក់ការដោះស្រាយ ថ្លៃព្យាបាលដល់ អ្នកនាង ប៉េងប៉ោង ផងដែរ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Em Chiva