CamNews

តារា 

អ៊ឹម ជីវ៉ា ផ្ទុះ​​កំ​ហឹង​​ជា​មួយ​​បុរស​​ម្នាក់ ​ពូកែ​យក​មុខ​យក​មាត់ និង​ធ្វើ​ខ្លួន​ជា​មនុស្ស​ឡូយ​...

(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា លោក អ៉ឹម ជីវ៉ា ថ្មីៗនេះ បានផ្ទុះកំហឹងបញ្ចេញអារម្មណ៍ខឹងខ្លាំងៗ ទៅលើបុរស​ម្នាក់ដែលទំនង ជាអ្នកសិល្បៈ រួមអាជីពជាមួយគ្នា ខណៈ​បុ​គ្គលរូប​នេះចូ​ល​ធ្វើអ្វី គិតតែពីប្រយោជន៍ ដើម្បីយកមុខមាត់ខ្លួនឯង ដោយមិនគិតពីអ្នកដទៃ ដែលគេខំប្រឹងធ្វើនោះ​ឡើយ។

តារាប្រុសលោក អ៉ឹម ជីវ៉ា បើតាមការកត់សម្គាល់កន្លងមក លោកពុំធ្លាប់មានកើត​ជ​ម្លោះ​ណា​មួ​យ នឹងអ្នកផ្សេងៗ ឬអ្នកសិល្បៈដូចគ្នាទេ ក្រៅតែពីរឿងខិតខំ ធ្វើបុណ្យតាមរយៈសកម្ម​ភាព​មនុ​ស្សធម៌ ជួយដល់សិល្បករបាត់បង់​សមត្ថភាព និងមានជំងឺប្រចាំកាយនោះទេ។ ប៉ុន្តែថ្មីៗនេះ ស្រា​ប់តែតារាប្រុសលោក អ៊ឹម ជីវ៉ា បានបញ្ចេញប្រតិកម្ម បង្ហាញពីអារម្មណ៍ខ្លាំង​ជាសា​រធាណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ប្រាប់និងផ្តាំផ្ញើទៅភាគីនោះវិញថា «ខ្ញុំមិនដែលធ្វើអីប៉ះពា​ល់ ឬនិយាយដើមអាម្សៀរឯងឡើយ សូមកុំមកប៉ះពាល់ខ្ញុំឲ្យសោះ» ។

តាមរយៈខ្លឹមសារដដែលនេះ លោក អ៉ឹម ជីវ៉ា បានសរសេរទៀតថា «ឯងពីរ បីនាក់ខំធ្វើតាំងពីព្រឹ​កហត់ចង់ប្រកាច់ ស្រាប់តែល្ងាចដល់ម៉ោងស៊ីផឹក មានអាអ្នកមកយកមុខយកមាត់ ចុងក្រោយពេ​លចប់កម្មវិធីអីណា ម្ចាស់កម្មវិធីគេមិនអីទេ។ តែណាស់តែអាអែបអប យកមុខយកមាត់នឹងតើ ហើយនៅធ្វើចរិតខ្លួនឯងឡូយទៀត បើមិនចេះខ្មាស់គេ ក៏ត្រូវចេះខ្មាស់ខ្លួនឯងដែរ ។ តែគិតៗអាណិតអាម្សៀរមួយហ្នឹងដែរ ហេតុតែគ្នាក្រ គ្នាអត់បានខំធ្វើចឹង ដើម្បីឲ្យគេមើលមកថា ខ្លួនឯងអស្ចារ្យតែធាតុពិត...!»។

លោក អ៉ឹម ជីវ៉ា បានបន្តថា «មនុស្សគេយកសមត្ថភាពមកធ្វើការ គេមិនមែនយកមាត់មកដើរចាក់រុកនិយាយដើម ដឹកញីស៊ី(បន្ស៊ី)ឈ្មោលឡើយ ។ ខ្ញុំមិនដែលធ្វើអីបះពាល់ ឬនិយាយដើមអាម្សៀរឯងឡើយ សូមកុំមកប៉ះពាល់ខ្ញុំឲ្យសោះ ជាមនុស្សប្រុសតែធ្វើជាម៉ែយ៉ែមហើយ លាក់ការតិចទៅប្រយ័ត្នមានវាសនាដូចចែ មុំមីហ្គាស្សា។ សំណាងល្អហើយ យប់មិញយល់មុខម្ចាស់កម្មវិធីគេឃាត់ទាន់ សូមប្រាប់ឲ្យហើយណា កុំឲ្យកើតឡើងជាលើកទីពីរឲ្យសោះ ។

​«ខ្ញុំនិយាយសំដៅ តែលើមនុស្សអាក្រក់តែប៉ុណ្ណោះ ហើយក៏មិនបានបញ្ចេញឈ្មោះដែរ កុំយកដាក់ខ្លួន កុំស៊ីលៀសរអៀសខ្លួន» ។ នេះជាសម្តីបន្ថែមចុងរបស់តារាប្រុស សកម្មភាពលើការងារ​ស្វែ​ងជំនួយ ជួយសិល្បករចាស់ៗ លោក អ៉ឹម ជីវ៉ា ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Em chiva