CamNews

តារា 

អឹម ជីវ៉ា ស្រក់ទឹកភ្នែក ពេលឃើញរូបថតកាលពី ១៥ឆ្នាំមុន ព្រោះតែការប្រមាថមើលងាយ

(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីកររូបសង្ហា តែងលេចមុខក្នុងសកម្មភាពមនុស្សធម៌ ជួយសិល្បករ-សិល្បការិនីចាស់ៗ បាត់បង់សមត្ថភាព លោក អឹម ជីវ៉ា កាលពីមុននេះបន្តិច បានបង្ហោះរូបថតជាច្រើន ដើម្បីរំឭកពីប្រវត្តិ និងអនុស្សាវរីយ៍របស់ខ្លួន ធ្លាប់ឆ្លងកាត់រាល់ព្យុះភ្លៀង ស្ទើររាប់មិនអស់ ទម្រាំជីវិតឆ្លងផុត មកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នា នៃការបង្ហោះរូបថតជាច្រើនសន្លឹក គោលបំណងរំឭកអនុស្សាវរីយ៍ ពីសំណាក់តារាសម្តែង លោក អឹម ជីវ៉ា នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាសាធារណៈនេះ លោកក៏បានសរសេរភ្ជាប់ជាមួយពាក្យថា «បើឃើញហើយកុំសើចណា សូមរំឭករូបថត អនុស្សាវរីយ៍កាលពី១៥ឆ្នាំ មុនពេលចូលសិល្បៈដំបូង ពេលមើលរូបទាំងនេះម្តងៗ មិនដឹងទឹកភ្នែកហូរ មកពីណា វាពិតជានឿយហត់ពេកហើយ សំរាប់ខ្ញុំ!»

លោក អឹម ជីវ៉ា ក៏បានបញ្ជាកដែរថា «លំបាកវេទនា ជូរចត់ ជីវិតក្រីក្រ ជីវិតជាក្មេងកំព្រា ការជេប្រមាថមើលងាយមើលថោក រឿងរ៉ាវគ្រប់បែបយ៉ាង ដែលកើតមានមកលើរូបខ្ញុំ តែខ្ញុំមិនដែលចុះចាញ់ ការតស៊ូអត់ធ្មត់ឡើយ ហើយតែងតែគិតលួងចិត្តខ្លួនឯងថា វាមិនអីទេ បើមានដង្ហើមកុំអស់សង្ឃឹម .»

ចង់ដឹងថា តើរវាងរូបថត នៃការចូលសិល្បៈដំបូង របស់លោក អ៉ឹម ជីវ៉ា និងជីវភាពរស់នៅបច្ចុប្បន្ន របស់លោកមានភាពខុសគ្នាកម្រិតណាខ្លះនោះសូមទស្សនារូបភាពខាងក្រោមនេះ ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Em Chiva