CamNews

តារា 

Punjan Prama នឹងសម្ដែងរួមជាមួយ Preem Ranida នៅក្នុងខ្សែភាពយន្ដភាគថ្មី

Punjan Prama នឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគថ្មី ជាមួយនឹងតារាស្រីកំពុងរះ កញ្ញា Preem Ranida ។

កាលពីថ្ងៃទី ២៨ ខែមិថុនាលោក Punjan Prama បានបង្ហោះរូបថតរបស់លោក ក្នុងឈុតសម្លៀកបំពាក់ថតកុន រឿងភាគថ្មីគឺរឿង “Sorn Klin” ។



ម្យ៉ាងទៀត តារាប្រុសរូបនេះ បានចែករំលែករូបថតនោះ ជាមួយតារារួមសម្ដែង គឺកញ្ញា Preem Ranida នៅលើ Stories Instagram ។ នៅក្នុងរូបថតនោះ ពួកគេមើលទៅពិតជា ស្រស់ស្អាត និងសង្ហាខ្លាំងណាស់ និងស័ក្ដិសមនឹងសម្ដែងរួមគ្នាទៀតផង ។



បើតាមការរាយការណ៍ឱ្យដឹង ខ្សែភាពយន្ដភាគថ្មីរឿង “Sorn Klin” នេះ ផលិតដោយផលិតកម្ម Step Power3 ។ តើប្រិយមិត្ដកំពុងរង់ចាំទស្សនាខ្សែភាពយន្តភាគថ្មីនេះមែនទេ?



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate