CamNews

ភាពយន្ត 

ថ្ងៃបុណ្យនៃក្តីស្រឡាញ់នាំមនុស្សពិសេសមកទស្សនារឿង "អូននៅស្នេហ៍បងដូចថ្ងៃមុនទេ"

រឿងរ៉ូមែនទិកសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ពីប្រទេសចិនវិញម្តងរឿង "អូននៅស្នេហ៍បងដូចថ្ងៃមុនទេ" ឬ "I Remember" ជារឿងដែលអ្នកមិនគួរខកខានក្នុងការណាត់មនុស្សពិសេសទៅទស្សនាជាមួយគ្នា។



សេ្នហាអាចកើតឡើងបានគ្រប់ពេល គ្រប់កន្លែង។ វាចាប់ផ្តើមពីមនុស្សពីរនាក់ធ្វើការនៅការិយាល័យ ហើយក៏មានឳកាសទៅដើរកម្សាន្ដជាមួយគ្នាថែមទាំងមានឳកាសនៅតែពីរនាក់ទៀតផង។ ដំណើរកម្សាន្ដមួយនោះ បានធ្វើឲ្យពួកគេមានអារម្មណ៍ល្អ ចំពោះគ្នាទៅវិញទៅមក ប៉ុន្តែតើនាងនៅតែស្រឡាញ់បុរសម្នាក់នោះទៀតទេ នៅពេលដែលថ្ងៃស្អែកមកដល់?



ចូលរួមសម្តែងដោយអ្នកនាង Angelababy និងលោក Lee Hongchi ដែលយើងស្គាល់គាត់ពីរឿង Love You Forever ម្តងរួចមកហើយ។ រឿង "អូននៅស្នេហ៍បងដូចថ្ងៃមុនទេ" ឬ "I Remember" នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី ១៣ កុម្ភៈនេះហើយ។





ចុចទីនេះដើម្បីទស្សនា​ trailer

 

ដើម្បីទទួលបានព័ត៌មានលម្អិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត លោកអ្នកអាចចូលទៅកាន់ចៃកុនតាមរយៈប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។