CamNews

តារា 

អ៉ឹម ជីវ៉ា ៖ថ្ងៃ១៤ កុម្ភៈទិវានៃក្តីស្រលាញ់មិនមែនជាទិវារួមរ័កឡើយ សូមកូនខ្មែរកុំជ្រួលជ្រើម

(ភ្នំពេញ)៖ សូមផ្តាំទៅកូនខ្មែរមួយចំនួនថ្ងៃទី ១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់មិនមែនជាទិវាឱបរឹត ឬទិវារួមរ័កឡើយ សូមកូនខ្មែរមួយចំនួនកុំជ្រួលជ្រើមព្រោះវាមិនមែនជាទិវាបុណ្យជាតិ ឬជាទិវាវប្បធម៌របស់ខ្មែរឡើយ សូមកុំយល់ច្រឡំ។ នេះជាសម្តែងថ្លែងដាស់តឿន របស់តារាសម្តែងលោក អ៉ឹម ជីវ៉ា។

ស្របពេលជាមួយគ្នាឱកាសនៃទិវាសេចក្តីស្រលាញ់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះកៀកជិតចូលមកដល់នេះដែរតារាសម្តែងរូបសង្ហាលោក អ៉ឹម ជីវ៉ា បានសរសេរបំផុសស្មារតីដល់យុវវ័យខ្មែរមួយចំនួន ដែលតែងយល់ខុសពីអត្ថន័យថ្ងៃទី១៤ កុម្ភៈ (ទិវានៃសេចក្តីស្រលាញ់) ថាខ្ញុំខ្លាចថ្ងៃណាមួយកូនខ្មែរមួយចំនួន និងលែងស្គាល់ថា អ្វីជាវប្បធម៌របស់ខ្លួនខ្លះ ហើយអ្វីដែលស្តាយបំផុតគឺទំនាមទម្លាប់ប្រពៃណីវប្បធម៌ខ្មែរកាន់តែខាតបង់ និងធ្លាក់ចុះម្តងបន្តិចៗ។ យើងមានទិវានិងបុណ្យជាតិច្រើនណាស់ ដែលជារបស់ខ្មែរតែកូនខ្មែរមួយចំនួន មិនសូវចេះប្រើ និងអោយតម្លៃទាល់តែប្រទេសជិតខាង យកអស់ទើបខំប្រឹងតវាវាមិនខុសពី គូមុនគិតនោះទេគោបាត់ទើបធ្វើរបង។

លោក អ៉ឹម ជីវ៉ា បានបញ្ជាក់ថា បុរាណនិងសម័យត្រូវដើរទន្ទឹមគ្នា ក៏មិនមែនបានន័យថាអោយស្លៀកក្បិន ទៅវត្តឬស្លៀកខ្លីចេញលីអូ ទៅវត្តនោះដែរ។ វប្បធម៌បរទេសដែលហូចូលមកប្រទេសនានា ក្នុងពិភពលោកក៏ដូចជាប្រទេសខ្មែរ មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ តែអ្វីដែលសំខាន់ការហូចូលនេះអាស្រ័យទៅលើប្រជាជន តាមតំបន់ឬប្រទេសនោះឈ្លក់វង្វេង និងទទួលបានកម្រិតណា និងចេះកែប្រែដែរឬអត់? ។

តារាប្រុសលោក អ៉ឹម ជីវ៉ា បាននិយាយទៀតថា ទិវាក្តីស្រលាញ់គឺជាទិវា ដែលមិនធ្វើអោយប៉ះពាល់វប្បធម៌របស់យើង បើយើងជាខ្មែរយកទិវានេះមកចេះប្រើអោយមានប្រយោជន៍ បងប្អូនមួយចំនួនជាពិសេសប្អូនៗយុវវ័យ អាចយកថ្ងៃ១៤កុម្ភៈ ទិវានៃក្តីស្រលាញ់នេះ មកជាទិវាក្តីស្រលាញ់ដែលមិនស្តាយក្រោយ មិនឈឺចាប់មិនអស់ខ្លួនប្រាណមិនខុសប្រពៃណី ហើយបានកុសលផលបុណ្យ និងសប្បាយរីករាយទៀតនោះ គឺការផ្តល់ក្តីស្រលាញ់ចំពោះមនុស្សដែលខ្លួន ស្រលាញ់ដែលមិនធ្វើអោយខុសប្រពៃណី ផ្តល់ក្តីស្រលាញ់លោក ឪពុកអ្នកម្តាយ រវាងបងនិងប្អូនមិត្តភក្តិលោកគ្រូអ្នកគ្រូអ្នកមានគុណ។ ចែករំលែកដល់អ្នកក្រីក្រខ្វះខាតចែករំលែកអ្នកមានជំងឺ កមារកំព្រា ជនពិកា ជាដើម។

ជាមួយគ្នានេះលោក អ៉ឹម ជីវ៉ា បានបន្ថែមទៀតថា ពេលនៅសាលាលោកគ្រូអ្នកគ្រូខ្ញុំតែងតែនិយាយថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ ខាងលើគ្រាន់តែជាទស្សនៈ តូចមួយរបស់ខ្ញុំបាទទេបើខុសត្រូវ ត្រង់ចំណុចណាសូមមេត្តាអភ័យទោស ទុកជាមុនដោយកហតីអនុគ្រោះផង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Em chiva