CamNews

តារា 

អ៉ឹម ជីវ៉ា ត្រូវបងប្អូនលោកឧកញ៉ាល្បីម្នាក់ គំរាមបាញ់សម្លាប់ មុខក្លឹប៥៥ ដោយគ្រាន់តែសំឡឹងមុខ

(ភ្នំពេញ)៖ តារាសម្តែងប្រុស និងជាពិធីកររូបសង្ហា ​ចូលចិត្តជួយអ្នកសិល្បៈ​ចាស់ជរា បាត់បង់សមត្ថភាពលោក អ៉ឹម ជីវ៉ា ​នាយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ ត្រូវបានបុរម្នាក់​ដែល​ត្រូវគេស្គាល់ថា ជាប់ខ្សែស្រឡាយលោកឧកញ៉ាម្នាក់ បានធ្វើការគំរាមបាញ់សម្លាប់ ​នៅក្នុងក្លឹបកំសាន្តមួយកន្លែង កណ្តាលក្រុងភ្នំពេញ បន្ទាប់ពីមានការប៉ះពាក្យសម្ដីគ្នា រហូតមានកំហឹងគំគួន ស្ទើរតែទប់លែងបាន។

លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីកន្លះម៉ោ​ង​មុននេះថា «សូមជំរាបជូនសារព័ត៌មាន គ្រប់ស្ថាប័ន ទាំងទូរទស្សន៍ កាសែត និងវេបសាយទាំងអស់ ទាក់ទងទៅនឹងបុគ្គលអ្នកមាន ខ្សែឧកញ៉ាល្បីមួយរូប បានប្រមាថដល់អាយុជីវិតខ្ញុំ ប៉ុនប៉ងគំរាមសម្លាប់ខ្ញុំ កាលពីរាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងមុខក្លឹប៥៥!»។

តារាសម្តែងលោក អ៉ឹម ជីវ៉ា បានបញ្ជាក់ប្រាប់ពីដំណើរ​រឿងថា« មូលេហេតុដែលកើតឡើង ដោ​យសារតែខ្សែឧកញ៉ាម្នាក់នេះ ផឹកស៊ីដើជេគេឯង គេមើលមុខមិនបាន ដោយគាត់អាងខ្លួនឯង ជាអ្នកមានខ្សែឧកញ៉ា និងអាងមានលុយ ពេលនេះខ្ញុំសូមផ្អាកសិនហើយ ខ្ញុំបាទនិងជំរាបជូនពេ​ល​ក្រោយ!»។

តារាសម្តែង និងជាពិធីករប្រុស លោក អ៉ឹម ជីវ៉ា បានបន្ថែមថា «ខ្ញុំបាទក៏បានធ្វើសេចក្តីជូនដំ​ណឹង ដល់​ស្ថាប័ន​ និង ក្រសួងពាក់ព័ន្ធ ក៏ដូចជាអង្គការក្រៅ និងក្នុងរដ្ឋាភិបាលមួយចំនួនរួចហើយដែរ​ នូវបញ្ហាមួយនេះ ។ សង្ឃឹមថា បងៗនិងប្អូនៗសារព័ត៌មាន និងយោគយល់!»។

គេហទំព័រ Khmertalking នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានភ្ជាប់ទំនាក់ទំនង​តាម​ទូរស័​ព្ទ​ ដើម្បីសុំការបញ្ជាក់បន្ថែម ជុំវិញបញ្ហានេះដែរ ប៉ុន្តែលេខទូរស័ព្ទដែល​លោកធ្លាប់ប្រើ ត្រូវបានបិទ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Em Chiva