(ភ្នំពេញ)៖ នេះជាលើកទីមួយសម្រាប់តារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង ដែលត្រូវបានសិល្បកររួមអាជីពលោក អ៊ឹម ជីវ៉ា លើកសរសើរពីចរឹតឬកពារថា ជាតារាសម្តែងដែលមិនប្រកាន់វណ្ណៈពោលគឺចេះតម្រូវតាមេលវេលានៃការតួសម្តែង ខណៈសម្តែងជាតួអ្វីក៏ព្រមខុសប្លែកពីតារាថ្មោងថ្មីដែលទើបចូលសិល្បៈ បានបន្តិចស្រាប់តែតម្លើងឬកពារនោះ។

តារាសម្តែងប្រុសរូបសង្ហាលោក អ៊ឹម ជីវ៉ា បានលើកឡើងថា ទោះបីលោក ប៉ែន ចំរ៉ុង គាត់ថតបានតែមួយប្លង់ក្នុងកុនក៏ខ្ញុំនៅតែកោតសរសើគាត់ដែរនេះ គឺជាទង្វើមិនប្រកាន់ឬកពារល្អរបស់អ្នកសិល្បៈ ព្រោះថាបងប្អូនមហាជនមួយចំនួនគាត់ដឹងហើយថាតើអ្នកសិល្បៈមួយចំនួនតូចឥឡូវឬកពារជាងសដ្ឋីទៅទៀត ។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថាតារាខ្លះចូលមកប្រឡូកក្នុងសិល្បៈថ្មីឃើញតារារៀមច្បងមិនលើកដៃសំពះជំរាបសួផងតារាខ្លះថតMVបានមួយបទ ពេលដើរទៅខាងក្រៅឃើញអ្នកសិល្បៈដូចនិងរៀមច្បងដើរសឹងតែជាន់ក្បាលគ្នាឯង។ បើនិយាយពីហៅថតវិញណាត់ម៉ោង៧ មកម៉ោង១០បានមកដល់ បើកម្មវិធីផ្សាយផ្ទាល់វិញពេលខ្លះ ផ្សាយជិតចប់ទើបមកដល់តារាក្មេងៗមួយចំនួនតូចឥឡូវមិនសូវមានសិលធម៌ទេហើយចរិកកាត់ទៅអឺរ៉ុបអស់ហើយពេលជួបតារារៀមច្បងម្តងៗមិនហ៊ានលើកដៃជំរាបសួទេសុខចិត្តលើកដៃក្រវីដាក់រៀមច្បងឯណាទៅប្រពៃណីវប្បធម៌ខ្មែរគឺលើកដៃសំពៈ? នៅមានច្រើនទៀត។

តារាសម្តែងដែលលេចធ្លោលើសកម្មភាពមនុស្សធម៌លោក អ៊ឹម ជីវ៉ា បាននិយាយទៀតថាតារាមួយចំនួនតូចឥឡូវបើល្បីហើយអោយទៅថតតួមួយប្លង់ដូចលោក ប៉ែន ចំរ៉ុង ឮគឺមិនដាច់ខាត ដោយសារតែខ្លាចខូចមុខមាត់ មិនហ៊ានលេងតួរងទេ ទាល់តែឯកបានលេងបាន អស់ទាំងនេះហើយដែលតួមួយចំនួននៅមានការយល់ដឹងមានកម្រិត។ខ្ញុំចង់ឃើញតួមួយចំនួនរៀនបើកចិត្តអោយទូលាយ ពេលសម្តែងកុំប្រកាន់តួដូចលោក ចំរ៉ុង ត្រូវគិតថានេះគ្រាន់តែជាសាច់រឿងក្នុងការសម្តែងតែប៉ុណ្ណោះ ។

លោក អ៊ឹម ជីវ៉ា បានបន្ថែមថា ខាងលើនេះគ្រាន់តែជាមតិរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះហើយមិនបានបញ្ចេញឈ្មោះដាក់បុគ្គលសិល្បៈរូបណាឡើយ ខ្ញុំនិយាយតែបុគ្គលវាយឬកពារក្នុងសិល្បៈមិនសូវដឹងចាស់ទុំរៀមច្បងក្នុងសិល្បៈតែប៉ុណ្ណោះ សូមកុំយកដាក់ខ្លួនបើយើងមិនមែនជាអ្នកសិល្បៈបែបនេះ។ ខ្ញុំបាទក៏សូមខន្តីអភ័យទោសចំពោះពាក្យពេជ្រការសរសេមួយចំនួនប៉ះពាល់ដល់អារម្មណ៍អស់លោកអ្នក។ អ្វីដែលខ្ញុំចង់បានគឺចង់ឃើញអ្នកសិល្បៈចេះស្រលាញ់គ្នា ចេះញញឹមរកគ្នា ចេះសាមគ្គីគ្នា មិនប្រកាន់បក្សពួកសូមមេត្តាកុំយករឿងផ្ទាល់ខ្លួនមកបូកឡូកជាមួយការងារ ៕

អ៊ឹម ជីវ៉ា

ប៉ែន ចំរ៉ុង

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង