(ភ្នំពេញ)៖ មិនដឹងចង់សំដៅ លើបុគ្គលណាម្នាក់ឡើង ខណៈតារាប្រុសលោក អ៉ឹម ជីវ៉ា គ្រាន់តែបង្ហាញពីអារម្មណ៍ បាក់ទឹកចិត្តលើខ្លួនឯង ដោយសារតែអំពើរល្អរបស់លោក មិនត្រូវបានគេមើលឃើញ និងឲ្យតម្លៃ ទោះបីលោកខំព្យាយាម ធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីបញ្ជាក់ពីទឹកចិត្តស្មោះ យ៉ាងក៏ដោយ។

លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះ នៅលើហ្វេសប៊ុក កាលពីប៉ុន្មានម៉ោងមុននេះថា «ខំប្រាប់ដំណឹងល្អចំនួនពីរឲ្យគេ បែរជាទទួលបានការមើលងាយ បំបាក់ទឹកចិត្តទៅវិញ ជិះម៉តូឌុបផង ជិះតុតុផង រត់ចុះរត់ឡើងមេឃក្តៅចង់ស្លាប់ ទៅក្រសួង ដើម្បើឲ្យទាន់ការងារ នៅក្រសួងបានសំរេច តែទីបំផុតពេលដែលបានហើយ ខំប្រាប់ដំណឹងល្អថា ជោគជ័យហើយ បែរជាគេនិយាយមកវិញថា អរគុណហើយ មិនចង់ជំពាក់គុណទេ sic ! »។

តារាសម្តែងប្រុសសម្តីស្រាល លោក អ៉ឹម ជីវ៉ា បានបន្ថែមថា «ខ្ញុំមិនខឹងអ្នកទេ តែខ្ញុំអន់ចិត្តខ្លួនឯង ! ខ្ញុំអាណិតអ្នកតែអ្នក មិនអាណិតខ្ញុំទេ ថ្ងៃនេះអ្នកមិនយល់ ពីទំហំទឹកចិត្តរបស់ខ្ញុំ ក៏មិនអីដែរ។ ថ្ងៃណាមួយអ្នកនឹងអាណិតខ្ញុំ នៅពេលដែលដឹងការពិត ហើយពេលនោះ គឺជាពេលដែលបាត់បង់ខ្ញុំទៅ។ សរសេរសារបណ្តើរ ទឹកភ្នែកហូរបណ្តើរទប់មិនជាប់ ព្រោះមនុស្សដែលយើងផ្តល់កិត្តិយស និងឲ្យតម្លៃខ្លាំងបំផុត គឺជាមនុស្សដែលបំបាក់ទឹកចិត្ត របស់យើងបំផុត..»។

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ Khmertalking មិនទាន់អាចសុំការបំភ្លឺ ពីសំណាក់តារាប្រុសលោក អ៉ឹម ជីវ៉ា បាននៅឡើយទេ ជុំវិញការបង្ហោះសារ ខូចចិត្តរហូតស្រក់ទឹកភ្នែក ខាងលើនេះ ខណៈមានទស្សនិកជនជាច្រើន កំពុងអន្ទះសារចង់ដឹងថា តើបុគ្គលនោះ ជានរណាឲ្យពិតប្រាកដ ដែលធ្វើឲ្យលោក អ៉ឹម បាក់ទឹកចិត្តដល់ថ្នាក់ហ្នឹង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង