CamNews

តារា 

គឹម លីហ្សា កំពុង​តែ​រ​ង់​ចាំ​អ៊ុត​មើល​ថា កូន​ក្នុង​ផ្ទៃ​ប្រុស​ ឬ​ស្រី

(ភ្នំពេញ)៖ អតីតចម្រៀង និងតារាសម្តែងល្បី​ឈ្មោះ តាមរយៈតួកាចឆ្នាស់ឆ្នើម អ្នកនាង គឹម លី​ហ្សា​ ខណៈ​​ដែលការឆ្លងទន្លេ​ កាន់តែខិតចូល​មកដល់ នាងហាក់ដូចជាកាន់​តែ​បញ្ចេញ​សម្ញែ​ងរូចថតសិចស៊ី​ ដល់ករតែម្តង។

នៅលើបណ្តាញសង្គមហ្វេសប៊ុក​ផ្ទាល់ខ្លួន អតីតតារាសម្តែងអ្នកនាង គឹម លីហ្សា ថ្មីៗនេះ គេតែឧស្សាហ៍បានឃើញនាង ថតបង្ហោះបញ្ចេញនូវរូប​បន្តបន្ទាប់ ជាច្រើន​ស​ន្លឹក​ បង្ហាញឲ្យមហា​ជន បានដឹង និងឃើញថា បច្ចុប្បន្ននាងកំពុងមានផ្ទៃពោះ ព្រមទាំងជិត​គ្រប់​ខែឆ្លងទន្លេ​ ក្នុងពេលឆាប់ៗខាងមុននេះទៀតផង។ ប៉ុន្តែពុំទាន់មាននរណាម្នាក់ដឹងទេថា កូន​ក្នុង​ផ្ទៃរបស់នាងនោះ ជាប្រុសឬស្រីនៅឡើយទេ។

តាមរយៈនៃការបញ្ចេញ រូបថតជាច្រើនសន្លឹក ពីទឹកប្រទេសអូស្ត្រាលី របស់អ្នកនាង គឹម លីហ្សា ពេលនេះអាចបញ្ជាក់ថា ឥឡូវនាងជិតក្លាយជាម្តាយដ៏ល្អ​ របស់ទារ​កនៅ​ក្នុង​ផ្ទៃទៅហើ​យ ព្រោះថាថ្ងៃសម្រាលក៏កំពុងកៀកចូល មកដល់​ផងដែរ។ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យទស្សនិកជ​ន ភ្ញាក់ផ្អើលខ្លាំង​ជាងនេះ គឺនៅត្រង់ថា លីហ្សា ពេលនេះមានផ្ទៃពោះ ជិតឆ្លងទន្លេ​នាង​កាន់តែ​ហ៊ានបញ្ចេញភាព សិចស៊ីខ្លាំង។

ភ្ជាប់ជាមួយរូបថតសិចស៊ី គ្រាមានផ្ទៃពោះនេះដែរ អ្នកនាង គឹម លីហ្សា ក៏បានសរសេររំលេច​ពា​ក្យថា «ថ្ងៃនេះ babyបាន១៨សប្តាហ៍ហើយ តែ mummy មិនទាន់បានទៅមើលអេកូសាស្រ្ត ស្រីឬប្រុសទេ​ចាំបាន២០សប្តាហ៍ចាំមើល សរុបម៉ង mummy សង្ឃឹមថា កូននិងសុខភាពល្អណា ..!»។ ទ​ន្ទឹមនឹងការសរសេរបែបនេះ គេសង្កេតឃើញមាន មហាជនអ្នកលេងហ្វេសប៊ុកជាច្រើន បានបញ្ចេ​ញចំណាប់អារម្មណ៍ថា «ពេលបងមានទំងន់បងរឹតតែស្អាត មើលទៅ។ សុំទោសបង តើបងចង់បានកូនស្រី ឬប្រុសមុនបង? »។ ចំណែកខ្លះទៀតថា «សូមជូនពរឲ្យបង និង Baby របស់បងមានសុខភាពល្អ និងជាក្មេងមានបញ្ញា និងមានសំណាងល្អគ្រប់ពេល »។

​គេនៅចាំបានថា តារាចម្រៀងនឹងសម្តែងរាងមាន់ចែ គឹម លីហ្សា បានលាចាកភាពនៅលីវរប​ស់ខ្លួន ស​ម្រេចចូលរោងការជាមួយ អាណិកជនខ្មែរ-អូស្ត្រាលីលោក គីវ វុឌ្ឍី កាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២​០១៣។ បន្ទាប់ពីបានរៀបការ មិនបានប៉ុន្មានខែផង គីម លីហ្សា បានចាកចេញដោយមិន​អា​ល័យ អាជីព​ជាអ្នកសិល្បៈ ទៅរស់នៅជាមួយស្វាមី យ៉ាងមានសេចក្តីសុខ ស្របពេលប្តីរបស់នា​ង បានបិទសិទ្ធទាំងស្រុង គឺមិនអនុញ្ញាតឲ្យនាងបន្តអាជីព ជាអ្នកសិល្បៈទៀតឡើយ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង



Tags: Kim liza