CamNews

តារា 

គឹម លីហ្សា បដិសេធ ព័ត៌មានរៀបមង្គលការ ជាមួយប្រុសក្រៅស្រុក

ភ្នំពេញ៖ មុននេះបន្តិច គេធ្លាប់បានដឹងថាតារាសម្តែង ដែលរក្សាបាននូវសាច់ស្បែកស រលោង
ម៉ដ្ឋខៃកញ្ញា  គឹម លីហ្សា ត្រូវបាន សារព័ត៌មានមួយចំនួនតែងចុះផ្សាយ ពីរឿងជីវិតស្នេហាឯកជន
ក្រៅសិល្បៈរបស់នាងមិនចេះចប់មិនចេះហើយ ដោយខ្លះបាន លើកឡើងថា គឹម លីហ្សា កំពុង
មានទំនាក់ទំទងស្នេហាជាមួយបុរសមានទ្រព្យនៅអាមេរិក  និងខ្លះទៀតថា នាងមានទំនាក់ទំនង
ស្នេហាជាមួយបុរសនៅអូស្ត្រាលី។

ទន្ទឹមជាមួយនេះ ក៏មានព័ត៌មានលេចឮដែរថា គឹម លីហ្សា គ្រោងចូលរោងការក្នុងខែមេសាជា
មួយ បុរសអាណិកជនខ្មែរ រស់នៅក្រៅប្រទេសផងដែរ។ បន្ទាប់ពីត្រូវបានបណ្តាញសារព័ត៌មាន
ក្នុងស្រុកតែងតែលើក បើកកកាយជុំវិញ រឿងទំនាក់ ទងស្នេហាក្រៅឆាករបស់តារាសម្តែងស្រី
ប្រសប់ខាងតួឆ្នាស់ គឹម លីហ្សា ថា នាងមានទំ នាក់ទំនងស្នេហ៍ជាមួយ បុរស ក្រៅស្រុកជាហូរ
ហែមកនោះ បានធ្វើឲ្យគឹម លីហ្សា មានអារម្មណ៍ គេងមិនលក់បក់មិនល្ហើយមិនស្រណុកក្នុងចិន្ដា
ក៏បាន ចេញមុខបកស្រាយតាមរយៈ គេហទំព័រ LookingTODAY ដើម្បីជម្រះនូវមន្ទិលទាំងនេះឲ្យ
ទស្សនិកជនបានដឹងពីការពិត។

ផ្តល់បទសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ ក្រៅពីការនិយាយអំពី ការងារ
សិល្បៈឲ្យដឹងហើយនោះ កញ្ញា គឹម លីហ្សា បាននិយាយបញ្ជាក់ថា ចំពោះសារព័ត៌មានដែលបាន
ចេញផ្សាយពីរឿងស្នេហារបស់នាងថា មានទំនាក់ ទំនងស្នេហាជាមួយបុរសក្រៅស្រុកដូចជានៅ
អូស្រ្តាលី និង អាមេរិកនោះគឺមិនដែលមាននោះទេ។ ម្យ៉ាងទៀត នាងក៏ បដិសេធផងដែរទៅលើ
ព័ត៌មានថា នាងរៀបការក្នុងខែ៤ ខាងមុខនេះ។

គឹម លីហ្សា និយាយ "ខ្ញុំសូមបដិសេធទាំងស្រុង ចំពោះព័ត៌មាននេះ ....ខ្ញុំមិនមានមង្គលការអីកើត
ឡើងនោះទេ...។ ម្យ៉ាងទៀត ខ្ញុំក៏មិនមានទំនាក់ទំនងស្នេហា ជាមួយបុរសនៅអាមេរិក ឬ មួយ
អូស្រ្តាលី អីដែរ។ នាងចាត់ទុកថាការចុះផ្សាយនេះ មានការ យល់ច្រឡំ និងជាការផ្សាយព័ត៌មាន
មិនពិត"។

ទោះបីជាណាក្តី តារាសម្តែងដែលទស្សនិកជនបានស្គាល់តាមរយៈការសម្តែងជាតួឆ្នាស់ឆ្នើម ក្នុង
ខ្សែភាពយន្ត កញ្ញា គឹម លីហ្សា បាននិយាយទទួលស្គាល់ថា បច្ចុប្បន្ននេះបើនិយាយពីអ្នកដែលតាម
ស្រលាញ់គឺមានច្រើននាក់ណាស់ ប៉ុន្តែនាងតែង ឆ្លើយ បដិសេធមិនទាន់ទទួលយកបុរសណាម្នាក់
មកធ្វើជាគូគាប់នៅឡើយទេពេលនេះ។

តារាសម្តែងទទួលបានការគាំទ្រច្រើនគឹម លីហ្សា ចាប់តាំងពីដើមឆ្នាំ២០១៣រហូតមកដល់ពេលនេះ
រាសីរបស់នាង ហាក់កំពុងមានយីអ៊ុនឡើងក្រឺតៗ ទាំងការសម្តែងខ្សែរឿង ឈុតខារ៉ាអូខេ ស្ប៉តពា
ណិជកម្ម ការចេញច្រៀងតាមណ្តាកម្មវិធីនានា នៅក្នុងក្រុងភ្នំពេញ និង នៅតាបណ្តាខេត្តមួយចំនួន។ ជាងនេះទៅទៀតការងារសិល្បៈក្នុងស្រុករវល់ខ្លាំងពេក នោះនាងក៏បានសម្រេចចិត្តបោះបង់ចោល
ឱកាស ចេញទៅសម្តែង និង ច្រៀងចំនួនពីរប្រទេសផ្សេងគ្នាផងដែរ៕

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kim liza entertainment khmer star