CamNews

តារា 

គឹម លីហ្សា សម្រាល​កូន តាម​វិធី​សាស្រ្ត​វះ​កាត់ ប្រ​កប​ដោយ​ជោគ​ជ័យ

(អូស្រ្តាលី)៖ អតីតតារាសម្តែងស្រី អ្នកនាង គឹម លីហ្សា បន្ទាប់ពីចំណាយពេលពពោះកូន ក្នុង​ផ្ទៃអ​ស់រយៈពេលប្រមាណជាង៩ខែ មកនោះ ឥឡូវនាង បានសម្រេចបំណងប្រាថ្នាហើយ គឺកូនប្រុ​សរបស់នាង ត្រូវបានឃើញពន្លឺថ្ងៃ ហើយកាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នាយប់ម្សិលមិញ នេះ។

អតីតតារាសម្តែង អ្នកនាង គឹម លីហ្សា បានបង្ហោះភ្ជាប់ជាមួយរូបភាព កូនប្រុសដ៏ស្រស់ស្អាតរ​បស់នាង ជាច្រើនសន្លឹកបង្ហាញពីអារម្មណ៍ រំភើបពីទឹកដីប្រទេសអូស្រ្តាលី​មកថា «Nicolas កើតថ្ងៃទី២១ ខែតុលាឆ្នាំ២០១៦ ម៉ោង​៧ និង៧១នាទី ហើយមាន​ទំងន់​៣គីឡូ​១៧ខាំ ប្រវែង៥១សង់ទីម៉ែត្រ​ សម្រាលដោយវះកាត់!។ មុខអាក្រក់ណាស់ កូនម៉ាក់អើយ !»។

ជាមួយការការបង្ហោះ ប្រាប់ពីដំណឹងនៃការឆ្លងទន្លេ ភ្ជាប់ជាមួយរូបថតកូនប្រុសដ៏គួរឲ្យស្រឡា​ញ់​នេះដែរ គេសង្កេតឃើញទស្សនិកជនជាច្រើន បានលាត់មាត់សរសើរគ្រប់គ្នា ថា កូនប្រុសរ​បស់ គឹម លីហ្សា ឈ្មោះ Nicolas ពិតជាស្អាត និងគួរឲ្យស្រលាញ់ណាស់។ ក្នុងនោះតារាសម្តែ​ងប្រុស លោក សាវិន ហ្វីលីព ក៏បានបង្ហោះដោយសរសើរកូន របស់អ្នកនាង គឹម លីហ្សា ដែរថា «ក្មួយ​ប្រុស Nicolas កូនប្រុសរបស់​អ្នកនាង គឹម លីហ្សា កើតហើយមុខគួរឲ្យស្រឡាញ់ណា​ស់ ជូនពរម្ដាយ និងកូនមានសុខភាពល្អ!»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ខែតុលា មុនពេលសម្រាលរយៈពេលពីរថ្ងៃ អ្នកនាង គឹម លីហ្សា បានបង្ហោះនៅលើបណ្តាញ​សង្គមហ្វេសប៊ុកនាងថា «នៅ១០ថ្ងៃទៀតបានឃើញមុខ​ Nicolas ហើយ ម៉ាក់​និងប៉ារំភើបណាស់!»។ ប៉ុន្តែផ្ទុយពីការបញ្ជាក់ របស់អ្នកនាង គឹម លីហ្សា ស្រាប់តែកូនរបស់នាង បែរជាឆ្លងទន្លេមុនពេលកំណត់ ទៅវិញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kim liza