(អូស្រ្តាលី)៖ អតីតតារាសម្តែងស្រី អ្នកនាង គឹម លីហ្សា បន្ទាប់ពីចំណាយពេលពពោះកូន ក្នុងផ្ទៃអស់រយៈពេលប្រមាណជាង៩ខែ មកនោះ ឥឡូវនាង បានសម្រេចបំណងប្រាថ្នាហើយ គឺកូនប្រុសរបស់នាង ត្រូវបានឃើញពន្លឺថ្ងៃ ហើយកាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នាយប់ម្សិលមិញ នេះ។

អតីតតារាសម្តែង អ្នកនាង គឹម លីហ្សា បានបង្ហោះភ្ជាប់ជាមួយរូបភាព កូនប្រុសដ៏ស្រស់ស្អាតរបស់នាង ជាច្រើនសន្លឹកបង្ហាញពីអារម្មណ៍ រំភើបពីទឹកដីប្រទេសអូស្រ្តាលីមកថា «Nicolas កើតថ្ងៃទី២១ ខែតុលាឆ្នាំ២០១៦ ម៉ោង៧ និង៧១នាទី ហើយមានទំងន់៣គីឡូ១៧ខាំ ប្រវែង៥១សង់ទីម៉ែត្រ សម្រាលដោយវះកាត់!។ មុខអាក្រក់ណាស់ កូនម៉ាក់អើយ !»។

ជាមួយការការបង្ហោះ ប្រាប់ពីដំណឹងនៃការឆ្លងទន្លេ ភ្ជាប់ជាមួយរូបថតកូនប្រុសដ៏គួរឲ្យស្រឡាញ់នេះដែរ គេសង្កេតឃើញទស្សនិកជនជាច្រើន បានលាត់មាត់សរសើរគ្រប់គ្នា ថា កូនប្រុសរបស់ គឹម លីហ្សា ឈ្មោះ Nicolas ពិតជាស្អាត និងគួរឲ្យស្រលាញ់ណាស់។ ក្នុងនោះតារាសម្តែងប្រុស លោក សាវិន ហ្វីលីព ក៏បានបង្ហោះដោយសរសើរកូន របស់អ្នកនាង គឹម លីហ្សា ដែរថា «ក្មួយប្រុស Nicolas កូនប្រុសរបស់អ្នកនាង គឹម លីហ្សា កើតហើយមុខគួរឲ្យស្រឡាញ់ណាស់ ជូនពរម្ដាយ និងកូនមានសុខភាពល្អ!»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ខែតុលា មុនពេលសម្រាលរយៈពេលពីរថ្ងៃ អ្នកនាង គឹម លីហ្សា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនាងថា «នៅ១០ថ្ងៃទៀតបានឃើញមុខ Nicolas ហើយ ម៉ាក់និងប៉ារំភើបណាស់!»។ ប៉ុន្តែផ្ទុយពីការបញ្ជាក់ របស់អ្នកនាង គឹម លីហ្សា ស្រាប់តែកូនរបស់នាង បែរជាឆ្លងទន្លេមុនពេលកំណត់ ទៅវិញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង