CamNews

តារា 

គឹម លីហ្សា ផ្ទុះ​កំ​ហឹង​ រហូត​ដាក់​បណ្តា​សារ​ បុគ្គល​ដែល​និយាយ​​បង្ខូច​ឈ្មោះ​ខ្លួន

(ភ្នំពេញ)៖ ជាលើទី១ដែលអតីតតារាសម្តែងកូនមួយ អ្នកនាង គឹម លីហ្សា បានផ្ទុះកំហឹងបញ្ចេញអារម្មណ៍ ខឹងខ្លាំងៗទៅលើមនុស្សម្នាក់ដែលគេសង្ស័យថា ជាអ្នកសិល្បៈ ធ្លាប់រួមអាជីពដូចគ្នា ព្រោះតែគេបានយករឿងរ៉ាវឯកជនផ្ទាល់ខ្លួន ដើរនិយាយហែកហួរ ប្រាប់ដល់អ្នកផ្សេង ក្នុងបំណងបង្ខួចកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ខ្លួន។

អតីតតារាសម្តែង អ្នកនាង គឹម លីហ្សា បើតាមការកត់សម្គាល់កន្លងមក នាងពុំធ្លាប់មានកើតជម្លោះណាជាមួយ​នឹងនរណាផ្សេងៗ ឬអ្នកសិល្បៈដូចគ្នាទេ ក្រៅតែពីរឿងអាស្រូវទាក់ទងជីវិតស្នេហា ឯកជននោះ។

ប៉ុន្តែថ្មីៗនេះ ស្រាប់តែតារាស្រីរូបនេះ បានបញ្ចេញប្រតិកម្មបង្ហាញពីអារម្មណ៍ជាសារធាណៈ នៅលើបណ្តាញ​សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ប្រាប់និងផ្តាំផ្ញើទៅភាគីនោះវិញថា «ខ្ញុំស្ទើរតែអស់ការអត់ធ្មត់ ជាមួយអ្នកឯងទៀតហើយ ហើយកុំភ្លេចថា កម្មពារទាន់ហន់ណាស់ មិនយូរមិនឆាប់ទេ !»

តាមរយៈអត្ថន័យខ្លឹមសារ ដែលត្រូវបានអ្នកនាង គឹម លីហ្សា សរសេរបង្ហោះនៅលើហ្វេសប៊ុក បាននិយាយថា«ខ្ញុំស្ទើរតែអស់ការអត់ធ្មត់ ជាមួយអ្នកឯងទៀតហើយ ពាក្យចោទប្រកាន់គេទាំងគ្មានភស្តុតាង បង្កាច់បង្ខូចបំភ្លើសគ្រប់បែបយ៉ាង ដែលអ្នកតែងតែដើរចោទប្រកាន់ មកលើខ្ញុំ វាដូចជាច្រើនពេកហើយ កុំគិតថា អ្វីដែលអ្នកឯងនិយាយ ចេញមកហើយស្មានតែគេមិនដឹង ឬមនុស្សធ្វើតែទេវតាមើលឃើញមនុស្ស ខ្ញុំមិនដែលចងកម្ម ឬធ្វើបាបកម្មជាមួយនរណាទេ តែសម្រាប់អ្នកឯងវិញ សាងបាបកម្មច្រើនណាស់!»

អ្នកនាង គឹម លីហ្សា បានបញ្ជាក់ទៀតថា «អ៉ីចឹងហើយបានជាជីវិតអ្នកឯង ជួបតែមនុស្សអាក្រក់ កុហកបោកប្រាស់ ហើយនិងជួបតែមនុស្សឈ្នានេះ អ្នកឯងមិនចេះចប់មិនចេះហើយ បែបអ្នកឯងសាងបាបកម្មចឹងសូមឲ្យកម្មទាំងអស់ ដែលអ្នកឯងនិយាយអាក្រក់ពីខ្ញុំ សូមឲ្យអ្នកឯងទទួលកម្មទាំងនោះ អស់មួយជីវិតអ្នកឯងទៅ កុំភ្លេចថា កម្មពារទាន់ហន់ណាស់ មិនយូរមិនឆាប់ទេ ហើយខ្ញុំនិងរង់ចាំមើលថ្ងៃ ដែលអ្នកឯងទទួលកម្ម ដែលអ្នកឯងសាង!»

ទោះបីជាយ៉ាងណាក៏ដោយ គេពុំបានស្គាល់អត្តសញ្ញាណ និងដឹងច្បាស់ពីគោលបំណងរបស់ភាគីជម្លោះ តែងនិយាយដើមហែកហួរអតីតតារាសម្តែង អ្នកនាង គឹម លីហ្សា នៅឡើយទេថា តើជានណា ឈ្មោះអ្វីនោះ គ្រាន់តែមានការសង្ស័យថា អាចជាអ្នកធ្លាប់នៅក្នុងរង្វង់សិល្បៈ ជាមួយគ្នាប៉ុណ្ណោះ។

ម្យ៉ាងទៀតយើងក៏មិនទាន់ដឹងដែរថា រវាង គឹម លីហ្សា ជាមួយនឹងមនុស្សម្នាក់នេះ ធ្លាប់មានជម្លោះ ឬបញ្ហាអ្វីនឹងគ្នា កាលពីមុននោះឡើយ ទើបរហូតឈានដល់មានការផ្ទុះជម្លោះ និយាយដើមគ្នាទៅវិញទៅមក បែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kim liza