CamNews

តារា 

គឹម លីហ្សា រីកមុខ​ដូច​គ្រាប់ជី​ ក្នុង​ថ្ងៃ​មង្គលការ

ភ្នំពេញៈ នៅក្នុងខែធ្នូ ឆ្នាំ២០១៣ នេះ មានតារាស្រី ជាច្រើនដួង បានសម្រេចចិត្ត ចូលរោងការ ព្រមៗគ្នាដល់ ទៅ ៤គូរួចហើយ។ ជាក់ស្ដែងនៅថ្ងៃ ទី១៨ ខែធ្នូនេះ តារាសម្តែង និងចម្រៀង គឹម លីហ្សា ក៏បានដឹកដៃស្វាមី ដែលជាអាណិកជនខ្មែរ រស់នៅលើទឹកដី អូស្ត្រាលី គឺ លោក គីវ វុឌ្ឍី ចូលរោងការ យ៉ាងអធឹកអធម មានភ្ញៀវចាស់ទុំ និងអ្នកសិល្បៈ ជាច្រើន បានចូលរួមក្នុង ពិធីហែរជំនូន របស់នាង ខណៈគេបានសង្កេតឃើញ កញ្ញា គឹម លីហ្សា រំភើបចិត្តញញឹម បិទ មាត់មិនជិត នៅពេលដែលរូបនាង បានឆ្លងកាត់អាពាហ៍ពិពាហ៍ តាមប្រពៃណីខ្មែរ និងជាថ្ងៃដ៏ មានអត្ថន័យ ជ្រាលជ្រៅបំផុត សម្រាប់ជីវិតរបស់នាង ក្នុងមានជា តារាល្បីឈ្មោះមួយរូប ។

ពិធីមង្គលការ របស់តារាសម្តែង សាច់សម៉ដ្ឋរលោង ដែលកំពុងតែមាន ប្រជាប្រិយភាព លេចធ្លោ កញ្ញា គឹម លីហ្សា ជាមួយស្វាមី បានប្រារព្ធឡើង នៅថ្ងៃនេះ បានរៀបចំឡើង នៅគេហដ្ឋានខាងស្រី មានទីតាំង នៅផ្លូវទំនប់ថ្មី ក្បែរផ្សារប៉េសេ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយនៅក្នុងពិធី មង្គលការនោះ មានវត្តមាន ភ្ញៀវប្រុសស្រី និងមិត្តភក្តិ អ្នកសិល្បៈជាច្រើន បានអញ្ជើញចូលរួមក្នុង ថ្ងៃរៀបការ របស់នាង។ នៅក្នុងនោះ ពិធី ហែរជំនូន ក៏មានវត្តមាន សិល្បករ- សិល្បការិនី ចូលរួមអបអរសាទរ ច្រើនគួរសម មិនចាញ់ មង្គលការរបស់ តារាល្បីៗ ដទៃឡើយ ។

បន្ទាប់ពីរៀបចំពិធី នៅគេហដ្ឋាន រួចរាល់ នៅពេលល្ងាច តារាស្រីរូបនេះ និងបន្តរៀបចំពិធី ពិសាភោជនីយអាហារ នៅសាលមហោស្រពចេនឡា ដោយនាងរៀបចំ អញ្ជើញភ្ញៀវ ត្រឹម តែ៧០តុប៉ុណ្ណោះ ព្រោះថានាង និងអនាគតស្វាមី មិនចង់ធ្វើអ្វីធំដុំប៉ុន្មានទេ គឺចង់ធ្វើបែបធម្មតាៗ ។ ភ្ញៀវដែលនាង អញ្ជើញចូលរួម ក្នុងពិធី ជ័យមង្គលនោះ ភាគច្រើន គឺជាអ្នកសិល្បៈ ។ ដូច្នេះចង់ដឹងថា នៅល្ងាចថ្ងៃនេះ មានវត្តមាន តារាប្រុសស្រី ល្បីឈ្មោះណាខ្លះ អញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស អបអរ ថ្ងៃមង្គលការ របស់នាងខ្លះ នៅល្ងាចនេះ LookingTODAY នឹង ផ្តិតយករូបថត ស្រស់ស្អាតជាច្រើន ដើម្បីផ្សព្វផ្សាយដល់ ទស្សនិកជន បានទស្សនា កម្សាន្ត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kim liza entertainment khmer super star actress