CamNews

តារា 

មង្គលការ គឹម លីហ្សា ភ្ញៀវ​មកច្រើន​លើស​ការ​គ្រោង​ទុក

ភ្នំពេញ៖ មង្គលការរបស់ តារាសម្តែងសាច់សកញ្ញា គឹម លីហ្សា ដែលរៀបចំឡើង នៅមហោ ស្របចេនឡា កាលពីយប់មិញ ក៏មិនចាញ់មង្គលការ របស់ សារ៉ាយ សក្ខណា ប៉ុន្មានដែរ ព្រោះ គេមើលឃើញថា មានភ្ញៀវកិត្តិយសអញ្ជើញ ទៅចូលរួម យ៉ាងច្រើនកុះករ ជាពិសេសនោះ គឺ សិល្បករ សិល្បការិនី ក្មេងចាស់ រួមអាជីពជាមួយនាង ក៏បានអញ្ជើញ ទៅចូលរួម យ៉ាងច្រើន ស្ទើរតែរក កៅអីអង្គុយគ្មាន ។

បើទោះបីជា ពិធីមង្គលការ របស់ គឹម លីហ្សា និងលោក គីវ វុឌ្ឍី បានរៀបចំ និងអញ្ជើញ ភ្ញៀវទៅ ចូលរួម មិនសូវជាច្រើន ដល់រយតុដូច គូស្វាមីថ្មីថ្មោង សារ៉ាយ សក្ខណា និងលោក កែវ ប៊ុនមេត្រី ក៏ពិតមែន ប៉ុន្តែគេបានមើលឃើញថា មង្គលការរបស់នាង ប្រកបទៅដោយភាព សប្បាយរីករាយ យ៉ាងក្រៃលែង ដល់ថ្នាក់ធ្វើឲ្យ កូនក្រមុំ កញ្ញា គឹម លីហ្សា និងកូនកម្លោះ លោក គីវ វុឌ្ឍី ញញឹម បិតមាត់មិនជិត និងត្រេកអររកអ្វីផ្ទឹមគ្មាន។

ជាពិសេសទៅទៀត អ្វីដែលធ្វើឲ្យភ្ញៀវកិត្តិយស អញ្ជើញទៅចូលរួមមាន ការចាប់អារម្មណ៍ និង មាន ភាពភ្ញាក់ផ្អើលខ្លាំង គឺនៅពេលកូនក្រមុំ កញ្ញា គឹម លីហ្សា ឡើងថ្លែង អំណរគុណ ទៅដល់ ភ្ញៀវកិត្តិយស ដែលអញ្ជើញ ទៅចូលរួម ក្នុងពីធីមង្គលការ ខណៈនោះដែរនាង បានសម្តែង ទឹក ចិត្តសប្បាយ រីករាយស្ទើរតែ បិតមាត់មិនជិត និងបានប្រកាស ប្រាប់ភ្ញៀវកិត្តិយសថា មានសេចក្តី សោមនោសរីករាយ យ៉ាងខ្លាំង ដែលភ្ញៀវអញ្ជើញមកច្រើន ក្នុងមង្គលការរបស់នាង ។

គឹម លីហ្សា មានមោទនភាព យ៉ាងខ្លាំង ដោយសារតែភ្ញៀវ បានអញ្ជើញទៅចូលរួម ច្រើនលើស លុប លើសពីគម្រោង របស់នាងទៅទៀត ព្រោះថាគម្រោង របស់ គឹម លីហ្សា គឺរៀបចំឡើងត្រឹម តែ ជាង៦០ទៅ៧០តុ ប៉ុណ្ណោះ ។ប៉ុន្តែភ្ញៀវដែលអញ្ជើញ ចូលរួមមាន ទៅដល់ជិត៨០តុ ហេតុនេះ ហើយធ្វើឲ្យ កូនក្រមុំ គឹម លីហ្សា រីកមុខរីកមាត់ ដូចគ្រាប់ជីត្រូវទឹក ។

សូមទស្សនារូបភាព ក្នុងថ្ងៃមង្គលការ របស់ គឹម លីហ្សា និងលោ គីវ វុឌ្ឍី ដែលសហការី គេហទំព័រ LookingTODAY ចុះទៅផ្តិតដោយផ្ទាល់ ក្នុងពិធិមង្គលការនេះ៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kim liza entertainment khmer super star actress