CamNews

តារា 

គឹម លីហ្សា បញ្ចប់សិល្បៈ តែ​មិន​ទាន់​មាន​គម្រោង ទៅ​រស់​នៅ​ជាមួយ​ស្វាមី

ភ្នំពេញៈ បន្ទាប់ពីតារាសម្តែងស្រីស្អាត អ្នកនាង គឹម លីហ្សា ត្រូវបានបុរស ឯនាយសមុទ្រ លោក គីវ វុឌ្ឍី បានឆក់យកបេះដូង ស្រីស្រស់រូបនេះ រហូតដល់ដឹកដៃគ្នាចូលរោងការ កាលពីពេលថ្មីៗកន្លងទៅ ដោយមានវត្តមាន សិល្បករ-សិល្បការិនីជាច្រើន រយនាក់ បានអញ្ជើញចូលរួមអបអរសាទរ ឲ្យពរជ័យ គូស្វាមីភរិយា ថ្មោងថ្មីរួចហើយក៏ដោយ តែរហូតមកដល់ពេលនេះ នាងនៅមិនទាន់ បានបង្ហើបពី គម្រោង ក្នុងការចេញទៅរស់នៅ តាមស្វាមី ឯនាយសមុទ្រនៅឡើយទេ ដោយនាងគ្រាន់តែប្រាប់យ៉ាង ខ្លី ថាសម្រាប់គម្រោងនេះ នាងនៅមិនទាន់ច្បាស់ ហើយក៏មិនទា ន់ហ៊ាននិយាយដែរ។

នៅក្នុងអំឡុងខែធ្នូ ឆ្នាំនេះ មានសិល្បការិនីល្បីឈ្មោះ ជាច្រើនដួង បាននាំគ្នាសម្រុករៀបចំ ពិធីមង្គល ការជាប់ៗគ្នា ដោយស្វាមីរបស់ពួកគេម្នាក់ៗ សុទ្ធសឹងតែជាអាណិកជន រស់នៅក្រៅប្រទេស ។ ក្រោយ ពីរៀបការរួច តារាស្រីទាំងអស់គ្នានេះ ក៏បានព្រលយ ពីគម្រោងសម្រាប់ ថ្ងៃអនាគតស្រដៀងគ្នា ថា បន្ទាប់ពីរៀបការរួចពួកគេ និងបញ្ចប់សិល្បៈ រៀបចំឯកសារ និងសម្លៀកបំពាក់ ឡើងយន្តហោះ ទៅរស់ នៅក្រៅប្រទេស ជាមួយស្វាមី ។

តារាសម្តែងស្រីស្អាត សាច់សរម៉ដ្ឋរលោង អ្នកនាង គឹម លីហ្សា បានប្រាប់ LookingTODAY ឲ្យដឹងថា នាងនិងស្វាមី នៅមិនទាន់មានគម្រោង ច្បាស់លាស់នៅទេ ព្រោះថាពេលនេះនាង និងក្រុមគ្រួសារ កំពុងតែមានគម្រោង គិតនាំបងប្អូន មិត្តភក្តិ និងឪពុកម្តាយក្មេកខាងស្វាមី ទៅដើរលេងនៅតាម រមណីយដ្ឋាន ក្នុងស្រុកយើងសិន ដោយសារថាពួកគាត់ កម្រនឹងបានមកស្រុកខ្មែរ ដូច្នេះក្នុងនាមនាង ជាកូនប្រសារ ត្រូវតែបំពេញកាតព្វកិច្ច ឲ្យបានល្អសិន ។

អ្នកនាង គឹម លីហ្សា បានប្រាប់ទៀតថា "ខ្ញុំនៅមិនទាន់ដឹងទេថា ត្រូវចេញទៅអូស្ត្រាលី ពេលណា ព្រោះពេលនេះ ខ្ញុំនិងស្វាមីកំពុងតែមានគម្រោង នាំគ្រួសារទៅដើរលេង នៅតាមបណ្តាខេត្តមួយចំនួន និងឆ្លងទៅដើរលេង នៅប្រទេសជិតខាង ។ចំណែករឿងខ្ញុំនោះ នៅមិនទាន់ដឹងច្បាស់ទេ ថាត្រូវចេញ ទៅដំណាលគ្នា ឬទៅមុនក្រោយ។ តែបើនិយាយពីរឿងសិល្បៈវិញ បើសិនជាមានគេទាក់ទងមកខ្ញុំ ខ្ញុំទំនេរអាចទទួលបានខ្លះ ត្រឹមតែការងាររយៈ ពេលខ្លី តែនៅពេលខ្ញុំ ទៅដល់អូស្ត្រាលី ប្រហែលជា ត្រូវឃ្លាតឆ្ងាយដាច់ស្រឡះ ព្រោះជារឿង ធម្មតាសម្រាប់មនុស្សស្រី ដែលមានគ្រួសារ ត្រូវតែបំពេញ ភារកិច្ចមើលការខុសត្រូវក្នុងគ្រួសារ" ។

អ្នកនាង គឹម លីហ្សា បានចូលរោងការ តាមប្រពៃណីខ្មែរ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ជាមួយស្វាមី លោក គីវ វុឌ្ឍី ដែលជាអាណិកជនខ្មែរ រស់នៅអូស្ត្រាលី មានមុខរបរជាគូ្រពេទ្យ ។ ក្រោយពីរៀបការ នាងនឹងចេញទៅរស់នៅតាមស្វាមី ឯក្រៅប្រទេសដូចជាតារាប្រុស ស្រីដទៃ ដែលបានរៀបការ មាន ស្វាមី រស់នៅក្រៅប្រទេសដូចគ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kim liza entertainment khmer super star actress គីម លីហ្សា