(ភ្នំពេញ)៖ អតីតចម្រៀង និងតារាសម្តែងល្បីឈ្មោះ តាមរយៈតួកាចឆ្នាស់ឆ្នើម អ្នកនាង គឹម លីហ្សា ខណៈដែលការឆ្លងទន្លេ កាន់តែខិតចូលមកដល់ នាងហាក់ដូចជាកាន់តែបញ្ចេញសម្ញែងរូចថតសិចស៊ី ដល់ករតែម្តង។

នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន អតីតតារាសម្តែងអ្នកនាង គឹម លីហ្សា ថ្មីៗនេះ គេតែឧស្សាហ៍បានឃើញនាង ថតបង្ហោះបញ្ចេញនូវរូបបន្តបន្ទាប់ ជាច្រើនសន្លឹក បង្ហាញឲ្យមហាជន បានដឹង និងឃើញថា បច្ចុប្បន្ននាងកំពុងមានផ្ទៃពោះ ព្រមទាំងជិតគ្រប់ខែឆ្លងទន្លេ ក្នុងពេលឆាប់ៗខាងមុននេះទៀតផង។ ប៉ុន្តែពុំទាន់មាននរណាម្នាក់ដឹងទេថា កូនក្នុងផ្ទៃរបស់នាងនោះ ជាប្រុសឬស្រីនៅឡើយទេ។

តាមរយៈនៃការបញ្ចេញ រូបថតជាច្រើនសន្លឹក ពីទឹកប្រទេសអូស្ត្រាលី របស់អ្នកនាង គឹម លីហ្សា ពេលនេះអាចបញ្ជាក់ថា ឥឡូវនាងជិតក្លាយជាម្តាយដ៏ល្អ របស់ទារកនៅក្នុងផ្ទៃទៅហើយ ព្រោះថាថ្ងៃសម្រាលក៏កំពុងកៀកចូល មកដល់ផងដែរ។ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលខ្លាំងជាងនេះ គឺនៅត្រង់ថា លីហ្សា ពេលនេះមានផ្ទៃពោះ ជិតឆ្លងទន្លេនាងកាន់តែហ៊ានបញ្ចេញភាព សិចស៊ីខ្លាំង។

ភ្ជាប់ជាមួយរូបថតសិចស៊ី គ្រាមានផ្ទៃពោះនេះដែរ អ្នកនាង គឹម លីហ្សា ក៏បានសរសេររំលេចពាក្យថា «ថ្ងៃនេះ babyបាន១៨សប្តាហ៍ហើយ តែ mummy មិនទាន់បានទៅមើលអេកូសាស្រ្ត ស្រីឬប្រុសទេចាំបាន២០សប្តាហ៍ចាំមើល សរុបម៉ង mummy សង្ឃឹមថា កូននិងសុខភាពល្អណា ..!»។ ទន្ទឹមនឹងការសរសេរបែបនេះ គេសង្កេតឃើញមាន មហាជនអ្នកលេងហ្វេសប៊ុកជាច្រើន បានបញ្ចេញចំណាប់អារម្មណ៍ថា «ពេលបងមានទំងន់បងរឹតតែស្អាត មើលទៅ។ សុំទោសបង តើបងចង់បានកូនស្រី ឬប្រុសមុនបង? »។ ចំណែកខ្លះទៀតថា «សូមជូនពរឲ្យបង និង Baby របស់បងមានសុខភាពល្អ និងជាក្មេងមានបញ្ញា និងមានសំណាងល្អគ្រប់ពេល »។

គេនៅចាំបានថា តារាចម្រៀងនឹងសម្តែងរាងមាន់ចែ គឹម លីហ្សា បានលាចាកភាពនៅលីវរបស់ខ្លួន សម្រេចចូលរោងការជាមួយ អាណិកជនខ្មែរ-អូស្ត្រាលីលោក គីវ វុឌ្ឍី កាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៣។ បន្ទាប់ពីបានរៀបការ មិនបានប៉ុន្មានខែផង គីម លីហ្សា បានចាកចេញដោយមិនអាល័យ អាជីពជាអ្នកសិល្បៈ ទៅរស់នៅជាមួយស្វាមី យ៉ាងមានសេចក្តីសុខ ស្របពេលប្តីរបស់នាង បានបិទសិទ្ធទាំងស្រុង គឺមិនអនុញ្ញាតឲ្យនាងបន្តអាជីព ជាអ្នកសិល្បៈទៀតឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង