CamNews

តារា 

ចូល​​ដល់​​រដូវ​​វ​ស្សា សុន ស្រី​ព្រជ្រ ធ្លាក់​​ខ្លួន​​ដើរ​​ទូល​​ព្រីង​​លក់ បន្ទាប់​​ពី​​ឪពុក​​ឈឺ

(ភ្នំពេញ)៖ តើគួរឲ្យជឿទេ តារាចម្រៀងល្បីម្នាក់ ក្នុងប្រទេសកម្ពុជា ស្រាប់តែមកធ្លាក់ខ្លួនដើរទូលផ្លែព្រីងលក់ ដើម្បីយកប្រាក់ព្យាបាលឪពុកឈឺ? តារាចម្រៀងស្រីដ៏ល្បីល្បាញ កញ្ញា សុន ស្រីពេជ្រ ​​ត្រូវបានមហាជនស្គាល់ជាទូទៅថា ជាតារាចម្រៀងមានទឹកដម​សំឡេងក្រអួនក្រអៅ និងអត្តចរឹតរួសរាយ ហើយជាកូនស្រីម្នាក់ ដែលបានជួយយិតយោងគ្រួសារ​ ឲ្យងើបផុតពីភាពលំបាក។ ប៉ុន្តែអ្វីដែលបានកើតឡើង ស្ទើរតែខ្លោចចិត្តសម្រាប់​តារាចម្រៀងល្បីរូបនេះ គឺទស្សនិកជនបែរជាប្រទះ ឃើញនាងកំពុងតែដើរទូលផ្លែព្រីងលក់ តាមផ្សារ និងច្រកល្ហកនានា ដើម្បីបានប្រាក់ចំណេញខ្លះ មកជួយផ្គត់ផ្គង់គ្រួសារ ខណៈដែលឪពុករបស់នាងកំពុងតែធ្លាក់ខ្លួនឈឺ ត្រូវការប្រាក់ព្យាបាលជាបន្ទាន់ និងប្អូនប្រុសត្រូវបញ្ជូនទៅព្យាបាលនៅវៀតណាម។



រំឭកពីប្រវត្តិបន្តិច តារាចម្រៀងជួប​តែ​បញ្ហាមិនចេះចប់ ជាពិសេសវិបត្តិគ្រួសារ កញ្ញា សុន ស្រីពេជ្រ ​ត្រូវបានគេដឹងថា មុននឹងនាងចូលប្រឡូក​ក្នុងសិល្បៈ គ្រួសាររបស់នាង បាន​ជួលផ្ទះគេនៅម្ដុំ មុខពេទ្យរុស្សី ប៉ុន្តែក្រោយមកនាងក៏​បានសាងសង់ផ្ទះខ្លួនឯង និងទិញរថយន្តឲ្យគ្រួសារបាន​ប្រើប្រាស់​ មានភាពល្អប្រសើរ នៃកម្រិតជីវភាព ប្រចាំថ្ងៃ ដោយ​នាងរកលុយ ដោយញើសឈាម​សុទ្ធសាទ និងសុចរិតថ្លៃថ្នូរ ។

តារាចម្រៀង សុន ស្រីពេជ្រ ថ្វីត្បិតតែជីវភាពគ្រួសារ បានល្អ​ជាងមុនបន្តិចក្ដី តែជំងឺដំកាត់ហាក់មកតាមយាយី គ្រួសារនាងមិនសូវលោះឡើយ អស់ពីមួយចូលមួយ មិនស្រាកស្រាន្ត ដោយថ្មីៗនេះ ឪពុករបស់នាង គឺលោក សង់ ស៊ីស បានចូលសម្រាកមន្ទីរ​ពេទ្យបន្ទាន់ ហើយក៏បានធូរស្បើយបន្តិចវិញ។ នៅមិនទាន់អស់ទុក្ខកង្វល់ បន្ទាប់ពីឪពុករបស់ ស្រីពេជ្រ បានស្រួលបួលបន្តិច ស្រាប់តែប្អូនប្រុសរបស់នាង​ត្រូវជំងឺធ្វើទុក្ខ បញ្ចូនទៅវៀតណាម​ជាបន្ទាន់ម្នាក់ទៀត ខណៈដែ​លបន្ទុកនេះ គឺស្ថិតនៅលើរូបនាង ជាអ្នកចេញថ្លៃព្យាបាលទាំងអស់។

ជាការពិត ដោយសារតែរដូវនេះ ជារដូវវស្សា ការជួលសម្ដែង ច្រៀង និងកាត់សក់តាមមង្គលការនានា ត្រូវបានថមថយនោះ ហើយការចំណាយផ្សេងៗក្នុង​គ្រួសារ នៅតែជាបន្ទុក​ដ៏ចាំបាច់នោះ បានតម្រូវឲ្យកញ្ញា សុន ស្រីពេជ្រ ​បែរជាចេញលក់ព្រីងទៅវិញ ដើម្បីបានប្រាក់កម្រៃខ្លះជួយគ្រួសារ ខណៈដែលរដូវនេះ ជារដូវសម្បូរផ្លែព្រីងទុំ។ ​ទស្សនិកជន​ដែល​តែងតែ គាំទ្រនាងក្នុងបណ្ដាញ​សង្គម Facebook បាននិយាយថា ស្រីពេជ្រ លក់ព្រីងសមណាស់ ត្បិតអីនាងពីមុន គឺជាកុមារីម្នាក់ ធ្លាប់ទូលនំលក់ ទូលក្រូចលក់ ជីវភាពលំបាកបែបណា ក៏ធ្លាប់ឆ្លងកាត់មកអស់ដែរ ដូចនេះគ្មានអ្វីដែលនាង មិនអាចធ្វើបាននោះទេ។

សូមបញ្ជាក់ថា រូបភាពដែលតារាចម្រៀង សុន ស្រីពេជ្រ ទូលផ្លែព្រីងលក់តាមផ្សារ និងត្រូវបានបង្ហោះតាមបណ្ដាញសង្គម Facebook នៅពេលនេះ គឺគ្រាន់តែជាការថតលេង ដើម្បីបង្ហោះឲ្យប្លែកភ្នែក និងចាប់អារម្មណ៍ប៉ុណ្ណោះ ពោលគឺស្រីពេជ្រ មិនបានធ្លាក់ខ្លួនទូលទូលព្រីងលក់ ប្ដូរអាជីពសិល្បៈនោះទេ៕ 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: sun sreypich