CamNews

កំសាន្ត 

ទីបំផុត សុន ស្រី​ពេជ្រ សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច

(​ភ្នំពេញ​)៖ នៅ​ទីបំផុត​តារាចម្រៀង​ដែល​មាន​ទឹកដម​សំនៀង​ពិរោះ​រណ្តំ​ចិត្ត កញ្ញា សុន ស្រី​ពេជ្រ បាន​សម្រេចចិត្ត​បង្ហាញមុខ​គូស្នេហ៍​ជា​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ប្រកាស​ភ្ជាប់ពាក្យ​តែម្ដង​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ​នេះ បន្ទាប់​ចំណាយ​ពេលវេលា​អស់​ជាច្រើន​ឆ្នាំ​ក្នុង​ការស្វែងយល់​ចិត្ត​។​

​នៅ​យប់មិញ​នេះ តារាចម្រៀង​ស្រី ដែល​មាន​ទេពកោសល្យ ច្រៀង​បាន​ទាំង​សម័យ និង​បុរាណ កញ្ញា សុន ស្រី​ពេជ្រ បាន​បង្ហាញ​ឲ្យ​មហាជន និង​អ្នកគាំទ្រ​បានឃើញ​ថា នាង​បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ តាម​ប្រពៃណី​ជាមួយ​ប្រុស​កំពូល​ស្នេហ៍ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​មួយ​រូប នៅ​ក្រសួង​សេដ្ឋកិច្ច មានឈ្មោះ​ថា ទាវ វិសាល ដោយ​ពិធី​ភ្ជាប់ពាក្យ​នេះ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​៕​


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Sun sreypich Star news local news