CamNews

តារា 

សុន ស្រីពេជ្រ កំពុង​រង​​នូវ​ដំ​ណឹង​ថា ចំណង​ស្នេហ៍​ជា​មួយគូដណ្ដឹង ជា​​មន្រ្តី​នៅ​​ក្នុង​​ក្រសួង​សង្គម

(ភ្នំពេញ)៖ តារាចម្រៀងអាចច្រៀងបានយ៉ាងពីរោះរណ្ដំចិត្ត ទាំងសម័យ និងបុរាណ កញ្ញា សុន ស្រីពេជ្រ ត្រូវបានមហាជនដឹងជាទូទៅថា បានភ្ជាប់ពាក្យជាមួយ លោក ទាវ វិសាល ជាមន្ត្រីម្នាក់បម្រើការងារ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា អស់រយៈជាងមួយឆ្នាំមកហើយ ដោយអ្នកទាំងពីរ ធ្លាប់បានប្រកាសប្រាប់បណ្ដាញសារព័ត៌មានថា ពួកគេគ្រោងនឹងរៀបការ នៅចុងឆ្នាំនេះឬ ដើមឆ្នាំក្រោយ។ ប៉ុន្តែដោយហេតុថា លោកតា សង់ស៊ីស ដែលត្រូវជាឪពុករបស់ស្រីពេជ្រ កំពុងតែជាប់មានជំងឺ រីឯជីតាខាងប្រុស ក៏មានជំងឺធ្ងន់ ធ្វើពិធីមិនកើត ក៏ចេះតែលើកពេលទៅហូរហែ រហូតមក។

កំពុងតែរង់ចាំពេលវេលាល្អមកដល់ សម្រាប់តែរឿងចម្លែកៗ ក៏បានកើតមានសម្រាប់អ្នកទាំងពីរ ខណៈមាត់ចាបមាត់ព្រាបបានខ្សឹបខ្សៀវថា ចំណងស្នេហ៍របស់កញ្ញា សុន ស្រីពេជ្រ និង លោក វិសាល កំពុងតែរង្គោះរង្គើបណ្ដើរៗហើយ ។ កញ្ញា សុន ស្រីពេជ្រ លែងបណ្ដើរគូដណ្ដឹងទៅណាមកណា ជាមួយគ្នាទៀត ហើយនាងទៅណាមកណាម្នាក់ឯងជួលកាលជាមួយបងស្រី ធ្វើឲ្យរឿងនេះហាក់កាន់តែច្បាស់ថា នាងមានបញ្ហាជាមួយ គូដណ្ដឹងពិតប្រាកដមែន។

មិនខុសគ្នាពីនាង សុន ស្រីពេជ្រ លោក ទាវ វិសាល ឯណោះវិញ បានផ្លាស់ប្ដូរឈ្មោះពី Tiev visal ទៅជា លោក វិសាល វិញ។ រីឯរូបភាពអនុស្សាវរីយ៍ ជាមួយគ្នា តាំងពីដើរលេងជាមួយគ្នា នឹងភ្ជាប់ពាក្យជាដើម គឺត្រូវបានលុបចេញ ពីគណនេយ្យហ្វេសប៊ុករបស់លោកទាំងអស់ មិនថារូបភាពចាស់ឬថ្មី គឺលែងមានទៀតហើយ រវាងលោក និងនាង គឺហាក់ដូចជាគ្មានអ្វីពាក់ព័ន្ធគ្នា ទៀតទេ។

ប៉ុន្តែជាធម្មតា រឿងរ៉ាវបែកបាក់គ្នា ក្នុងសិល្បៈជាទូទៅភាគីម្ខាងៗ ព្យាយាមលាក់បាំងណាស់ ព្រោះជាមុខមាត់ទាំងអស់គ្នា និងគ្មានអ្នកណាម្នាក់ប្រាថ្នាឲ្យវាកើតឡើងនោះទេ។
កញ្ញា សុន ស្រីពេជ្រ មិនអាចសុំការបំភ្លឺបានឡើយ ថា ចំណងស្នេហ៍នាងមានភាពរង្គោះរង្គើមែន ឬយ៉ាងណា ប៉ុន្តែបើជារឿងពិត ស្រីពេជ្រ ហាក់ទទួលរងសម្ពាធផ្លូវចិត្តពេកហើយ ព្រោះឪពុករបស់នាងក៏កំពុងឈឺធ្ងន់ និយាយមិនទាន់កើត រីឯគូដណ្ដឹងក៏ដាច់ដោចគ្នាទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sun sreypich