CamNews

តារា 

សុន ស្រីពេជ្រ ៖ «​​Facebook អាច​មើល​ដឹងថា នរណា​ចាំ​ចាក់​សម្លាប់​​ខ្ញុំ​ពី​ក្រោយ​ខ្នង»

(ភ្នំពេញ)៖ តារាចម្រៀង​ល្បី ទើបតែសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយនឹងមន្រ្តី​នៅក្នុងក្រសួងមួយ កញ្ញា សុន ស្រីពេជ្រ ត្រូវបានគេមើលឃើញថា ចាប់តាំងពីនាងចូលប្រឡូក ក្នុងការងារសិល្បៈមក នាងពុំដែលជួបប្រទះនូរឿងរ៉ាវអាស្រូវស្នេហាម្ដងណាឡើយ ក្រៅតែពីគេលើកដាក់ ចំអែចំអន់ជាមួយនឹងតារាចម្រៀង រួមទ្រនំ គឺលោក រិន សាវ៉េត ។ ប៉ុន្តែព័ត៌មាននេះ បានសសាបរលាបទៅវិញ ដូចរលកស្ងប់ខ្យល់ បន្ទាប់ពីអ្នកទាំងពីរបានចេញមុខ បកស្រាយរៀងខ្លួន ហើយក៏គ្មានចំណងណាមួយ ពាក់ព័ន្ធនឹងស្នេហានោះដែរ ។

សុន ស្រីពេជ្រ បានក្លាយជាតារាចម្រៀងស្រីមួយរូប រកឃើញសុភមង្គលផ្ទាល់ខ្លួន ខណៈដែលម្ចាស់ចិត្តរបស់នាង ជាបុរសមានទ្រព្យស្ដុកស្ដម្ភ វីឡាស្កឹមស្កៃ ត្រៀមខ្លួនទទួលនាង ​ឲ្យទៅរស់នៅ ក្រោយ​រៀបអាពាហ៍ពិពាហ៍រួច ប៉ុន្តែនាងចង់រស់នៅជាមួយក្រុមគ្រួសារ ច្រើនជាង ព្រោះមានភាពកក់ក្ដៅ។ តារាចម្រៀងថ្ពាល់ខួចទាំងសង សំឡេងស្រួយ កញ្ញា សុន ស្រីពេជ្រ ជាមនុស្សងាយចុះចំណោម មិនដែលបង្កបញ្ហាដាក់អ្នកណាឡើយ សំខាន់តាំងពីនាង ចេះប្រឡូកសិល្បៈមក តារាស្រីរូបនេះ គ្មានរឿងអាស្រូវ ឬជម្លោះជាមួយអ្នក​សិល្បៈ​​ណាម្នាក់ ទាល់តែសោះ ព្រោះនាងមិនសូវចូលចិត្ត​និយាយច្រើន ឬលេងសើចច្រើនខុសរឿង ។

​ អ្វីដែលសំខាន់ ថ្មីៗនេះ ​សុន ស្រីពេជ្រ បែរបាននិយាយថា «បណ្ដាញសង្គម Facebook ពេលខ្លះធ្វើឲ្យខ្ញុំដឹងថា អ្នកណាខ្លះជាមិត្ត​ អ្នកណាខ្លះជាសត្រូវរបស់ខ្ញុំ អ្នកខ្លះល្អតែនឹងមុខ​ ក្រោយខ្នងលួចចាក់សម្លាប់ខ្ញុំជាច្រើនដង ពេលខ្លះការទ្រាំ មិនអាចដោះស្រាយបានទេ ។ សិល្បៈមិនរីកចំរើន ព្រោះមនុស្សជំពូកនេះ គិតតែជាន់ពន្លិច...!»។

តារាចម្រៀងស្រី សុន ស្រីពេជ្រ មិនបាននិយាយចំៗថា នរណាជាអ្នកចាំវាយប្រហារនាង ពីក្រោយខ្នងនោះទេ ព្រោះនាងជាមនុស្សគ្មានសត្រូវ តែមនុស្សម្នាក់ៗ តែងមានមនុស្សស្អប់ មនុស្សស្រលាញ់ដូចគ្នា។ ដូចនេះគេមិនដឹងថា អ្នកណាជាអ្នកចាំខាំតារាចម្រៀងស្រី ដ៏ស្រគត់ស្រគំនេះទេ ។ ទោះជាយ៉ាងណា សុន ស្រីពេជ្រ ​នៅតែប្រឹងប្រែងរក​ប្រាក់ ទោះគូដណ្ដឹង​ ជាអ្នកមានទ្រព្យ​ស្ដុកស្ដម្ភក៏ដោយ នាង​នៅតែប្រឹងប្រែង​​ចេញច្រៀងកាត់សក់ បុកលក្ខណ៍ និង ច្រៀងក្នុងពិធីជប់​លៀងពេលល្ងាច ដូចធម្មតា ព្រោះនាងត្រូវផ្គត់ផ្គង់​គ្រួសារ​ ឲ្យប្រសើរជាងនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Sun sreypich Star news local news