CamNews

តារា 

លេចចេញវីដេអូ របស់ Michael Jackson នៅលើ Twitter បន្ទាប់ពីការស្លាប់អស់រយៈពេល៥ឆ្នាំ (មានវីដេអូ)

NEW YORK:  ៥ឆ្នាំបន្ទាប់ពីការស្លាប់របស់គាត់ Michael Jackson ត្រលប់មកវិញ ជាមួយនឹង វីដេអូថ្មី  ដែលដាក់បញ្ចាំងនៅលើគេហទំព័រ Twitter។ ស្តេចតន្រ្តី pop ដែលនាំយកនូវ MTV មុនដំបូងបំផុតក្នុងឆ្នាំ ១៩៨០ បាននិពន្ធបទចំរៀង  "A Place With No Name" ដោយបំផុសគំនិត តន្រ្តី rock classic  នៃឆ្នាំ១៩៧២ "A Horse With No Name" ដោយក្រុមចំរៀងអាមេរិកកាំង។







ថាសចំរៀងរបស់
Michael Jackson​ ដែលបានចេញកាលពីខែ ឧសភា ក្នុង Album  "XSCAPE" បានដាក់បញ្ចាំង​ អមជាមួយ វីដេអូនៅលើគេហទំព័រ Twitter កាលពីថ្ងៃពុធ ម្សិលមិញ ដែលគេនិយាយថា វាជាលើកដំបូងក្នុងបណ្តាញ ផ្សព្វផ្សាយតាមសង្គម។ វីដេអូនេះក៏ត្រូវបានដាក់ផ្សាយនៅលើ screen  Times Square ក្នុងទីក្រុង NEW YORK​ ផងដែរ។

វីដេអូនេះ រក្សាទុកនូវឯកសារសំខាន់ៗ របស់ Jackson  ជាមួយនឹង​ក្បាច់រាំដ៏រស់រវើកនៅ ពីក្រោយផ្ទាំងក្រណាត់ស។  បទចំរៀងនេះ និយាយអំពី ដំណើររឿងរបស់អ្នកបើកបរម្នាក់ ដែលឡានរបស់គាត់ បានបែកកង់នៅតាមផ្លូវ ហើយក៏បានជួបនឹងនារីម្នាក់ ដែលអត្ថន័យក្នុងបទចំរៀង និយាយថា "Don't you worry, my friend, I'll take care"

Michael Jackson បានស្លាប់កាលពីថ្ងៃទី ២៥ មិថុនា ឆ្នាំ២០០៩ ដោយការប្រើថ្នាំហួស កំណត់ ដែលចាត់ចែងដោយវេជ្ជបណ្ឌិតរបស់គាត់ ក្នុងការព្យាបាល ជំងឺដេកមិនលក់ នៅពេលដែល Jackson ត្រៀមខ្លួនសំរាប់ concert បន្តបន្ទាប់នៅក្នុង ទីក្រុងឡុង។



ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  channelnewsasia 


Tags: Michael Jackson Michael Jackson's video