CamNews

តារា 

ទស្សនិក​ជន​ភ្ញាក់​ផ្អើល ពេល​ឮ​តារា​សម្តែង​ម្នាក់ ប្រកាស​ចាក់​​​រឿង​ សម្តែង​​​ដោយ Michael Jackson

(អង់គ្លេស)៖ ពិធីករក្នុងកម្មវិធីកំសាន្តមួយ បានបង្កការភ្ញាក់ផ្អើល​ ដល់ទស្ស​និកជនយ៉ាងខ្លាំង បន្ទាប់ពីតារាសម្តែងជនជាតិអង់គ្លេសម្នាក់ គឺលោក Joseph Fiennes បានផ្សាយថា អតីតតារាចម្រៀង កូនកាត់អាហ្វ្រិក-អាមេរិកាំង ដែលបានលាចាកលោកទៅហើយ គឺ Michael Jackson នឹង​លេចមុខឆាប់ៗនេះ នៅក្នុងរឿងកំប្លែងតាមកញ្ចក់ទូរទស្សន៍។

តាមការផ្សាយរបស់ AFP បានលើកឡើងថា Joseph Fiennes នឹងចាក់ផ្សាយរឿងកំប្លែង ដែលសម្តែងដោយ Michael Jackson តាមកញ្ចក់ទូរទស្សន៍ផ្កាយរណប ប៉ុស្តិ៍ Sky Arts ដែលក្នុងនោះ មានតារាជាច្រើនទៀត ដូចជា Elizabeth, Michael & Marlon ជាដើម។ Sky Arts និយាយថា អ្នកផលិត កម្មវិធីមានសិទ្ធិផ្សាយអ្វី ដែលពួកគេចង់ ប៉ុន្តែទស្សនិកជន គ្រាន់តែមានចម្ងល់ ព្រោះតារាចម្រៀង Michael Jackson បានស្លាប់ តាំងពីឆ្នាំ២០០៩ ក្នុងអាយុ៥០ឆ្នាំម្ល៉េះ តែរឿងរបស់គាត់ បែរជាទើបនឹងយកមកចាក់ផ្សាយ នៅពេលនេះទៅវិញ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Michael Jackson