CamNews

តារា 

អតីត​វាល​ស្រែ Neverland របស់​កំពូល​តារា​ចម្រៀង Michael Jackson ត្រូវ​បាន​ដាក់​លក់ ក្នុង​តម្លៃ១០០លាន

(អាមេរិក)៖ វាលស្រែដ៏ធំល្វឹងល្វើយ របស់អតីតតារាចម្រៀង Michael Jackson ពេលនេះត្រូវបានគេដាក់លក់ ក្នុងតម្លៃដ៏មហាសាល គឺចំនួន ១០០.០០០.០០០ដុល្លារ ប៉ុន្តែបើមើលទៅលើទិដ្ឋភាព ដ៏ស្រស់ត្រកាលនៃវាលស្រែនេះ គួរឲ្យទាក់ទាញជាខ្លាំង ព្រោះវាប្រៀបបាន នឹងកន្លែងលំហែកាយ ដ៏អស្ចារ្យមួយ​។

អតីតវាលស្រែ Neverland ស្ថិតនៅ Los Olivos រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៨ វាលស្រែនេះ ត្រូវបាន Michael ផ្លាស់ឈ្មោះ ទៅជា Sycamore Valley Ranch Company LLC ហើយកាលពីឆ្នាំមុន Paris Jackson ដែលជាកូនស្រីរបស់ Michael ក៏បានឲ្យគេ កសាងសួនច្បារនិងរូបសំណាកក្មេងប្រុស អង្គុយលើព្រះច័ន្ទ នៅក្នុងបរិវេណវាលស្រែ ដ៏ធំធេងនេះផងដែរ ប៉ុន្តែគេមិនដឹងថា តើនរណានឹងហ៊ានចំណាយប្រាក់ ដ៏ច្រើនសម្បើម ដើម្បីទិញ យកវានោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Michael jackson Neverland