CamNews

តារា 

ភូមិគ្រិះរបស់ Michael Jackson ប្រកាសលក់ក្នុងតម្លៃ ២៣.៩ លានដុល្លា

ភូមិគ្រិះប្រណិតរបស់អតីតស្ដេចតារាចម្រៀង Pop Michael Jackson ត្រូវបានគេលក់ក្នុងតម្លៃ ១៨
លានដុល្លាអាមេរិក។ ភូមិគ្រិះម៉ូដបារាំងមួយនេះត្រូវបានរចនាប្លង់ដោយលោក Richard Landry
ដែលលោកបានទិញយកផ្ទះនេះវិញក្រោយពេលដែល MJ បានស្លាប់។

កាលពីឆ្នាំ ២០១០ កន្លងទៅនេះផ្ទះនេះមានអ្នកអោយថ្លៃដល់ទៅ ២៩ លានដុល្លាអាមេរិកស្មើនឹង
តម្លៃដាក់លក់ ប៉ុន្តែដោយសារតែ Richard មិនទាន់ចង់លក់វា ហើយមកដល់ឆ្នាំ ២០១២ នេះផ្ទះនេះ
បានប្រកាសលក់ក្នុងតម្លៃ ២៣.៩ លានដុល្លាអាមេរិក។

លោក Mauricio Umansky នាយកប្រតិបត្តក្រុមហ៊ុនអចលនទ្រព្យ The Angency បានប្រាប់អោយ
ដឹងថាផ្ទះរបស់តារាចម្រៀងល្បីៗគឺមានតម្លៃណាស់ជាពិសេសគឺផ្ទះដែលគេស្លាប់តែម្ដងព្រោះវាជា
កន្លែងប្រវត្តិសាស្រ្តមួយ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ starpulse 


Tags: michael jackson house