CamNews

តារា 

កូនស្រីអតីតស្តេច ចម្រៀងប៉ុប Michael Jackson ផ្លាស់ទៅរស់នៅផ្ទះចាស់របស់ឪពុក តែម្នាក់ឯង

(អាមេរិក)៖ នាង​ Paris Jackson តារាសម្តែងវ័យ១៨ឆ្នាំ និងជាកូនស្រីរបស់អតីត ស្តេចចម្រៀងប៉ុបដ៏ល្បី Michael Jackson ដែលបានបាត់បង់ជីវិតទៅហើយ កាលពីឆ្នាំ២០០៩ ដោយ​សារតែប្រតិកម្មថ្នាំនោះ កំពុងតែផ្លាស់ទៅរស់នៅផ្ទះឪពុក តែម្នាក់ឯងវិញ។

នាង Paris Jackson ជាតារាសម្តែងបែប​យុវវ័យទំនើបម្នាក់ ដែលសាក់បបូរមាត់ ខុសពីតារាឯទៀត ពេលនេះនាងបានផ្លាស់ចេញ ពីផ្ទះដែលនាងកំពុងរស់នៅ ជាមួយជីដូនឈ្មោះ Katherine Jackson និងសមាជិកផ្សេងទៀត ក្នុងគ្រួសារ ដើម្បីទៅរស់នៅគេហដ្ឋាន ដ៏ស្កឹមស្កៃរបស់អតីត ស្តេចចម្រៀងប៉ុប ដែលបានទិញកសិដ្ឋាន Neverland កាលពីឆ្នាំ១៩៨៨ តែឥលូវនេះ ទីតាំងត្រូវបានផ្លាស់ប្តូរហើយ ត្រូវបានតារាសម្តែងរូបនេះ ស្នើសុំរស់នៅអតីត លំនៅដ្ឋានរបស់ឪពុកវិញ។

លោក Michael Snoddy ដែលជាមិត្តប្រុស​របស់ Paris Jackson តែងតែទៅលេងនាង ជាទៀងទាត់ តែគេមិនបានទៅរស់នៅ ជាមួយតារាស្រីរូបនេះ​ឡើយ ម្យ៉ាងផ្ទះដែលនាងរស់នៅ​តែម្នាក់ឯង ក៏មានសន្តិសុខការពារល្អប្រសើដែរ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Michael Jackson