CamNews

តារា 

ប្អូន​ស្រី​​បង្កើត​​របស់​អតីត​ស្តេច​ចម្រៀង​ប៉ុប​​​ «Michael Jackson»​ អាយុ៥០​ឆ្នាំ​ហើយ​ ទើប​សម្រាល

(អាមេរិក)៖ ប្អូនស្រីបង្កើតរបស់អតីត កំពូលតារាចម្រៀងអាមេរិក Michael Jackson ឈ្មោះ Janet Jackson នាថ្ងៃពុធនេះទើបតែសម្រាល បានកូនជាលើកដំបូង បំផុតនៅ ក្នុងវ័យចំណាស់ ៥០ឆ្នាំទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៧។

អ្នកតំណាងរបស់លោកស្រី Janet ដែលមានអាជីពជាតារាចម្រៀង ដូចបងប្រុសដែរនោះបានថ្លែងប្រាប់ ទស្សនាវដ្តី People ដូច្នេះថា «លោកស្រី Janet Jackson និងស្វាមី លោក Wissam Al Mana មានអារម្មណ៍រំភើបញាប់ញ័រ និងសប្បាយរីករាយក្រៃលែង ក្នុងការទទួលស្វាគមន៍ កូនប្រុសរបស់ពួកគេ ដែលមានឈ្មោះថា Eissa Al Mana មកកាន់ពិភពលោកនេះ ខណៈការសម្រាលបុត្ររបស់លោកស្រី Janet បានប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានបញ្ហាអ្វីឡើយ ហើយលោកស្រីក៏កំពុងតែសម្រាកយកកម្លាំងប្រកបដោយផាសុខភាពជាទីបំផុតដែរ»

គួរបញ្ជាក់ថា លោកស្រី Janet Jackson និងស្វាមី Al Mana ដែលជាអ្នកជំនួញជនជាតិ Qatari បានរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នាកាលពីឆ្នាំ២០១២ ហើយលោកស្រីពុំបានបញ្ជាក់លម្អិតអំពីការពពោះរបស់លោកស្រី ឬមួយក៏កន្លែងសម្រាលបុត្រនោះឡើយ ខណៈដែលអាជីពជាអ្នកចម្រៀងរបស់លោកស្រី ក៏ហាក់មានភាពស្ងប់ស្ងាត់រួចទៅ ហើយដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយ លោកស្រីរៀបការនោះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Michael Jackson