CamNews

តារា 

អតីតបវរកញ្ញហុងកុងម្នាក់ ល្បីខ្លាំងជាង Ruby Lin ទៀត ក្រោយលេចដំណឹងថា មានមិត្តប្រុសជា...

ព័ត៌មានកំសាន្ត ៖ តារាស្រី Ruby Lin មិនមែនជាតារាស្រីតែម្នាក់ ដែលក្លាយជាព័ត៌មានដ៏ក្តៅកគុកបានទេ ព្រោះនៅមានអតីតបវរកញ្ញាម្នាក់ទៀតដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារ នៅក្នុងចំណោមតារាផ្សេងៗទៀត ។ 

កាលពីថ្ងៃទី ៣១​ អតីតបវរកញ្ញា ហុងកុងមួយរូបដែលមានឈ្មោះថា Carat Cheung បានប្រកាសប្រាប់មហាជន នៅលើបណ្តាញសង្គមថា មានកំពុងតែមានទំនាក់ទំនងជាមួយមិត្តប្រុសម្នាក់ គាត់មានមុខរបបជាមេធាវី ហើយគេមានឈ្មោះថា Joe Choy ។ ជាងនេះទៀត មិត្តប្រុសរបស់នាងក៏បានស្នើរសុំនាងរៀបការដែរ ។ 

អតីតបវរកញ្ញា ហុងកុង ដែលមានវ័យ ២៨ ឆ្នាំរូបនេះ បានបង្ហោះរូបថតនៅលើបណ្តាញសង្គម Facebook ជាមួយមិត្តប្រុស ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា "គាត់គឺជាបុរសម្នាក់ដែលអាចឆក់យកបេះដូងរបស់ខ្ញុំបាន នឹងជាមនុស្សម្នាក់ផ្តល់តម្លៃឲ្យខ្ញុំចាប់តាំងពីពេលដែលយើងបានជួបគ្នាមកម្ល៉េះ ហើយរហូតមកដល់ពេលនេះនៅតែគ្មានអ្វីផ្លាស់ប្តូរ គាត់នៅតែល្អចំពោះខ្ញុំដដែល ហើយខ្ញុំក៏សូមអរគុណដល់មិត្តភក្កិជិតស្និទ្ធិរបស់ខ្ញុំដែលបានជួប លាក់បាំងរឿងនេះបានយ៉ាងល្អ អស់រយៈពេលជាយូរណាស់មកហើយ" ។ 

មិត្តភក្កិជិតស្និទ្ធិម្នាក់ដែល Carat Cheung បានអរគុណនោះ ក៏ជាអតីតបវរកញ្ញាហុងកុងម្នាក់ដែរ នាងមានឈ្មោះថា Toby Chan ។ 

គួរបញ្ជាក់ឲ្យដឹងថា អតីតបវរកញ្ញាហុងកុង Carat Cheung នឹងរើសថ្ងៃភ្ជាប់ពាក្យដែលសមរម្យបំផុត នៅក្នុងពេលឆាប់ៗនេះ ៕






ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ jaynestars


Tags: Ruby Lin Carat Cheung Joe Choy