CamNews

តារា 

មិននឹកស្មានថា Wallace ត្រូវជួបរឿងបែបនេះ ក្រោយរៀបការជាមួយ Ruby ភ្លាម

តៃវ៉ាន់ ៖ នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ លោក Wallace Huo ត្រូវបានអញ្ជើញជាភ្ញៀវកត្តិយស ហើយលោកបានសារភាពរឿងខ្លះៗ ក្រោយរៀបការជាមួយនឹងភរិយារបស់ខ្លួន ទើបតែបានមួយយប់ប៉ុណ្ណោះ ។ 

លោកឪពុកវ័យក្មេងរូបនេះ បាននិយាយថា ក្រោយរៀបការហើយភ្លាម ស្រាប់តែចំនួនអ្នកគាំទ្ររបស់លោកនៅលើគណនី Weibo បានធ្លាក់ចុះជាខ្លាំង ដោយសារតែការមិនពេញចិត្តជាមួយនឹង នាង Ruby Lin ដែលជាភរិយាស្របច្បាប់របស់ខ្លួន ។ 

តារាសម្តែងវ័យ ៣៧ ឆ្នាំរូបនេះ បាននិយាយប្រាប់នៅក្នុងកម្មវិធីកម្សាន្តនោះទៀតថា នេះហើយជាមូលហេតុដែលលោកមិនសូវជាចង់លេងបណ្តាញសង្គមប៉ុន្មានទេ ព្រោះពេលខ្លះធ្វើឲ្យខ្លួនលោកទប់អារម្មណ៍លែងជាប់ រហូតធ្លាយនិយាយពាក្យមិនសមរម្យទៅកាន់​ Fans​ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ jaynestar


Tags: Ruby Lin Wallace Huo