CamNews

តារា 

Ruby Lin ទើបបង្កើតកូនស្រីមិនបានប៉ុន្មានថ្ងៃផងស្រាប់តែ...

ព័ត៌មានកំសាន្ត ៖ តារា​សម្ដែង​តៃវ៉ាន់ Ruby Lin ទើបបាន​សម្រាល​កូន​​ស្រី​ដំបូង​ជាមួយ​ស្វាមី Wallace Huo ហើយ ​កាល​ពី​ថ្ងៃ​ទី ៦ ខែ មករា ក្នុងឆ្នាំនេះ ពេល​នេះ​សុខភាព​ស្ថិត​ក្នុង​ភាព​ល្អ​ប្រសើរ​ល្អទេ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ jaynestars បានឲ្យដឹងថា តារា​សម្ដែង​តៃវ៉ាន់ Ruby Lin ទើបបង្កើតកូនមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែគ្រោងនឹងយកកូនម្នាក់ទៀតទៅហើយ ។ 

ជាងនេះទៅ តារា​ស្រី​វ័យ​ ៤០ ​ឆ្នាំរូបនេះ ​​អាច​ចុះ​ពី​លើ​គ្រែ​ដើរ​បាន​ដើរ ក្រោយ​សម្រាល​បាន​២​ថ្ងៃ ។ យ៉ាងណាក្ដី​គិត​មក​ដល់​ពេល​នេះ គូ​ស្នេហ៍​តារា​ទាំង​ពីរ​មិន​ព្រម​បង្ហាញ​មុខ​​កូន​ស្រី​​ឲ្យ​សាធារណៈ​ជន​ឃើញ​នៅ​ឡើយ​ទេ គ្រាន់​តែ​បង្ហើយ​ថា កូន​នោះ​កាត់​ទៅ​រក​ពួក​គេ​ទាំង​ពីរតែម្តង ហើយនឹងគួរឲ្យស្រលាញ់ខ្លាំងណាស់ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ jaynestars 


Tags: Ruby lin Tiffany Ann Hsu wallace huo