CamNews

តារា 

គ្រាន់តែពាក្យមួយឃ្លាបានធ្វើឲ្យ Fans ដឹងថា កូននៅក្នុងផ្ទៃរបស់នាងគឺជាភេទអី!

ព័ត៌មានកំសាន្ត ៖ នាង Ruby Lin ខណៈពេលនេះមានផ្ទៃពោះចំនួន ៧ ខែទៅហើយ បន្ទាប់ពីរៀបការជាមួយនិងលោក Wallace Huo ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ប្តីប្រពន្ធទាំងនេះនៅមិនទាន់បានបង្ហោះប្រាប់ថា កូនរបស់ពួកគេជាស្រីឬប្រុសឡើយ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា នាង Tiffany Ann Hsu និងមិត្តភក្តិរបស់នាង Ruby Lin ជាច្រើននាក់ បានរៀបចំពិធីជប់លៀងសម្រាប់កូនប្រុសរបស់នាង Tiffany Ann Hsu យ៉ាងអធិកអធម ។ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "រក្សាការរង់ចាំដល់ពេលដែលបុត្រានិងបុត្រីជួបជាមួយនិងគ្នា" ។ ដោយសារតែពាក្យមួយឃ្លានេះអាចធ្វើឲ្យអ្នកនិយមលេងអឺនធឺណិតសង្ស័យថា កូននៅក្នុងផ្ទៃរបស់នាង Ruby lin គឺជាកូនស្រីយ៉ាងពិតប្រាកដ ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Ruby lin Tiffany Ann Hsu wallace huo