CamNews

តារា 

ល្បីថា នាង ចៀវៃ កំពុងពពោះកូនទី ២?

តៃវ៉ាន់ ៖ បន្ទាប់ពីផ្តល់កំណើតឲ្យកូនស្រីរួចហើយនោះ តារាសម្តែងស្រីនាង Ruby Lin ត្រូវបានចោតសំណួរយ៉ាងច្រើនថា តើពេលណាទើបរូបនាងនឹងយកកូនទីពីរ ។ 

ថ្មីៗក៏ស្រាប់តែផ្ទុះដំណឹងថា តារាសម្តែងស្រីវ័យ ៤២ ឆ្នាំរូបនេះកំពុងតែពពោះកូនទី ២ ឲ្យលោក Wallace Huo ។ ទោះបីជាយ៉ាងណាក៏ដោយ ការបង្ហោះនៅលើបណ្តាញសង្គម Weibo គឺគ្រាន់តែជាការកាត់ត របស់ជនមួយចំនួនដើម្បីផលប្រយោជន៍ប៉ុណ្ណោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា ព័ត៌មានដែលល្បីថា នាង ចៀវៃ កំពុងពពោះកូនទី ២ គឺមិនមែនជាការពិតនោះទេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Ruby Lin Wallace Huo