CamNews

តារា 

ទើបរៀបការមិនទាន់បានប៉ុន្មាន មិននឹកស្មានថា ជីវិតគូនាង Ruby Lin និងស្វាមី ទៅជាបែបនេះ

តៃវ៉ាន់ ៖ តាំងពីរៀបការ និងបង្កើតបានកូនស្រីម្នាក់រួចមកហើយ ជីវិតអាពាហ៍ពិពាហ៍របស់តារាសម្តែងស្រីនាង Ruby Lin​ កាន់តែធ្លាក់ចុះដុនដាបយ៉ាងខ្លាំង និងមានរឿងមិនចេះចប់មិនចេះហើយ កើតឡើងទៅលើតារាស្រីរូបនេះ ។ 

មួយរយៈចុងក្រោយនេះ គេបានប្រទះឃើញភរិយាលោក Wallace Huo ទៅចូលរួមពិធីខួបកំណើត ប៉ុន្តែមិននឹកស្មានថា ជីវិតគូនាង Ruby Lin និងស្វាមី ទៅជាបែបនេះ ហើយសម្រស់របស់តារាស្រីវ័យ ៤១ រូបនេះ ប្រែក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីមានពាក្យចចាមអារាមច្រើនរាប់មិនអស់ បានចុះផ្សាយព្រោងព្រាតទាំងក្នុងនិងក្រៅប្រទេសអំពី នាង Ruby Lin និងស្វាមីគឺ លោក Wallace Huo បានធ្វើឲ្យចិត្តជាភរិយាពិបាកចិត្តយ៉ាងខ្លាំង រហូតមានព័ត៌មានលេចឡើងថា តារាស្រីរូបនេះ កើតមានជម្ងឺធ្លាក់ទឹកចិត្តលក្ខណៈធ្ងន់ធ្ងរទៀតផង ៕


ភាពស្រស់ស្អាតនិងក្មេងជាងវ័យរបស់តារាស្រីវ័យ ៤១ ឆ្នាំ កាលពីនៅលីវ 


រូបសម្រស់នាង Ruby Lin នាពេលបច្ចុប្បន្ន 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ jaynestar


Tags: Ruby Lin Wallace Huo