CamNews

តារា 

ទើបរៀបការមិនទាន់បាន ១ ខែផង នាង Ruby Lin និងស្វាមី ត្រូវរស់នៅបែកគ្នាព្រោះ...

ព័ត៌មានកំសាន្ត ៖ តារាស្រី Ruby Lin និងស្វាមី​ គឺលោក Wallace Huo ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍ មិនទាន់បានប៉ុន្មានផង ហើយក៏ធ្លាប់សន្យាគ្នាថា នឹងមើលថែគ្នារហូតដល់ចាស់ស្លាប់រៀងៗខ្លួន ពេលនេះស្រាប់តែលេចលឺដំណឹងថា រស់នៅបែកគ្នាទាំងបង្ខំ ព្រោះម្នាក់ៗសុទ្ធតែមានការមមាញឹកនឹងការងាររៀងៗខ្លួន ។ 

រីឯលោក Wallace Huo នៅក្នុងពេលនេះកំពុងតែមានការមមាញឹកយ៉ាងខ្លាំងជាមួយនិង ការថតខ្សែភាពយន្តដែលមានចំណងជើងថា Ruyi’s Royal Love in the Palace ហើយនៅក្នុងសាច់រឿងនោះ Wallace Huo ក៍បានសម្តែងជាតួ Qianlong Emperor (ព្រះចៅអធិរាជ) ផងដែរ ។ 

បើតាមប្រភពពីគេហទំព័រ Asianpopnews បានឲ្យដឹងថា នៅក្នុងសាច់រឿង Ruyi’s Royal Love in the Palace គឺសម្បូរទៅដោយឈុតឆាករ៉ូមែនទិចជាច្រើន ។ 

នៅក្នុងសាច់រឿងនោះត្រូវតម្រូវឲ្យលោក កោរសក់នៅក្បាលចេញ ស្រាប់តែអ្នកនិយមលេងអិនធឺណិតជាច្រើនបានលាន់មាត់ថា លោក Wallace Huo គឺជាមនុស្សប្រុសសង្ហាជាងគេនៅក្នុងសាច់រឿងបែបប្រវត្តិសាស្រ្តនោះ ។ 

ខណៈពេលដែលអ្នកនិយមលេងអិនធឺណិតជាច្រើនកំពុងតែកោតសរសើរលោក Wallace Huo ស្រាប់តែគេបានសង្កេតឃើញថា តារាស្រី Ruby Lin ដែលត្រូវជាភរិយារបស់លោក នៅព្រលានយន្តហោះមួយនៅក្នុងទីក្រុង Beijing តែម្នាក់ឯង ដូចជាមានសេរីភាពខ្លាំងណាស់ ។ 

គួររំលឹកឲ្យដឹងថា នាង  Ruby Lin និងស្វាមីគឺ លោក Wallace Huo បានរៀបការនៅកោះបាលី​ កាលពីថ្ងៃទី ៣១ ខែមិថុនា​ នៅក្នុងឆ្នាំ ២០១៦ នេះ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Ruby Lin Wallace