CamNews

តារា 

Ruby Lin រៀបការមិនទាន់បាន ១ សប្តាហ៍ផង ចង់ក្លាយជាម្តាយរបស់គេបាត់ទៅហើយ

ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធថ្មីថ្មោងលោក Wallace Huo និងតារាស្រី Ruby Lin ដែលទើបតែបានរៀបមង្គលការនៅកោះបាលី កាលពីពេលថ្មីៗនេះ ។ 

ដោយយោងតាមរបាយការណ៍េពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា ដើមទ្រូង និងពោះរបស់នាង ហាក់បីដូចជាទំហំកាន់តែធំជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ ។

ហើយនៅក្នុងកម្មវិធីមង្គលការរបស់ លោក Wallace Huo និងតារាស្រី Ruby Lin ត្រូវបានភ្ញៀវជាច្រើនអញ្ជើញចូលរួម ដែលសុទ្ធសឹងតែតារាល្បីៗ និងមិត្តភក្កិជិតស្និទ្ធិទាំងអស់ ជាងនេះទៅទៀតនៅក្នុងថ្ងៃមង្គលនោះ មានភ្ញៀវជាច្រើនបានជូនពរឲ្យ តារាស្រី Ruby Lin ឆាប់មានដំណឹងល្អ (ផ្តល់កំណើតឲ្យកូន) ក្នុងពេលឆាប់ៗនេះ ។ 

តារាស្រី Ruby Lin បានឆ្លើយតបទាំងទឹកមុខញញឹមថា អរគុណអ្នកទាំងអស់គ្នាសម្រាប់ការអញ្ជើញចូលរួមនៅក្នុងថ្ងៃពិសេសរបស់នាងខ្ញុំ ហើយខ្ញុំសង្ឃឹមថា នឹងមានឱកាសបានបង្កើតគ្រួសារដ៏កក់ក្តៅមួយក្នុងពេលឆាប់ៗនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា Ruby និង Wallace បានត្រលប់មកពីកោះបាលីវិញហើយនៅក្នុងថ្ងៃនេះ ហើយថែមទាំងមានអ្នកកាសែតជាច្រើនកំពុងរង់ចាំក្នុងការធ្វើបទសម្ភាស៍អ្នកទាំង ២ នៅឯព្រលានយន្តហោះ ។ 

ប៉ុន្តែដោយហេតុថា Ruby ហាក់បីដូចជាអស់កម្លាំងខ្លាំងណាស់ ដូច្នេះទើបធ្វើឲ្យមានការខកខាន នៅក្នុងកិច្ចសម្ភាស៍នេះ ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មើលទៅការស្លៀកពាក់ នឹងពោះរបស់ Ruby កាន់តែធំគួរឲ្យកត់សម្គាល់ នឹងមើលទៅទឹកមុខរបស់នាងក៏មានដំណឹងល្អ សម្រាប់ប្រកាសឲ្យមហាជនបានដឹងក្នុងពេលឆាប់ៗនេះផងដែរ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Ruby Lin Wallace Huo