CamNews

តារា 

Louis Van Gaal ៖ ការស្តារក្រុម Manchester United មិនមែនជារឿងងាយទេ ខណៈដែលក្រុមនេះ ខូចខាតតិចតួចក៏ដោយ

នៅសល់ពេល តែប្រមាណ ៣ សប្តាហ៍ទៀតប៉ុណ្ណោះ ដែលលោកគ្រូ Louis Van Gaal ត្រូវដឹក នាំក្រុម Manchester United នៅក្នុងក្របខណ្ឌ English Premier League ។ ថ្មីៗនេះលោកគ្រូអះ អាងថាក្រុម Manchester United បានខូចខាតខ្លះទៅហើយ ។



ការលើកឡើងនេះ បានកើតឡើងនៅពេលដែល អ្នកកាសែតសួរថាវា ជាពេលមួយដ៏ល្អ ឬទេ ដែលមក កាន់កាប់ក្រុមក្នុងពេលនេះ ។ លោកគ្រូ Louis Van Gaal បាននិយាយ នៅក្នុងកិច្ច សំភាសន៍ នៅអាមេរិកថា ក្រុមបិសាច ក្រហម Manchester United បានខូចខាតខ្លះៗទៅហើយ ថែមទាំងគ្មានលំនឹងច្បាស់លាស់ទៀតផង ។ តែលោកគ្រូ បាននិយាយថា នេះវាមិនមែនជា បញ្ហាឡើយ ព្រោះថាគាត់ធ្លាប់ជួប បទពិសោធន៍បែបនេះ ពីមុនរួចទៅហើយ ។ លោកគ្រូក៏បាន បញ្ជាក់ផងដែរថា គាត់នឹងមិនបង្ខំទិញកីឡាករ យកតែមកបង្គ្រប់ទេ បើទោះបីជា ដល់តំណាក់ កាលចុងក្រោយក៏ដោយ ហើយកីឡាករដែលទិញមក សុទ្ធសឹងតែ មានសមត្ថភាព ទើបទិញ យកមកចូលក្រុម ។ លោកគ្រូ Louis Van Gaal ក៏បានប្តេជ្ញាថា នឹងស្តារមុខមាត់អោយ បិសាច ក្រហមវិញផងដែរ បន្ទាប់ពីបញ្ចប់នៅលេខ ៧ កាលពីរដូេវកាលមុន ។



គួរបញ្ជាក់ផងដែរថា Manchester United នៅមិនទាន់សំរេច ទិញកីឡាករ Aarturo Vidal នៅ​ឡើយទេ តែក៏បានសំលឹងមើល Thomas Vermaelen កីឡាកររបស់ Arsenal និង​ Strootman របស់ Roma ផងដែរ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football manchester united van gaal