CamNews

កីឡាអន្តរជាតិ 

ក្រោយពីបរាជ័យក្នុងសមរភូមិ ជាមួយ Chelsea ទៅ Man United ងាកមកចាប់អារម្មណ៍ កីឡាករ Atletico Madrid វិញ

ព័ត៌មានកីឡា៖​ ក្លឹប Man United ខកចិត្ដជាខ្លាំងនឹងដំណើរសម្រេចចិត្ដរបស់កីឡាករ Pedro ដែលយល់ព្រមផ្ទេរ​ទៅ​កាន់​ Chelsea ក្នុងតម្លៃខ្លួនត្រឹមតែ ២១.២ លានផោន ខណៈដែល Man United ហ៊ានដល់ ២២លាន​ផោន​។ ក្រោយពីឈឺចាប់ដូច្នេះ ក្លឹបក៏បកមកចាប់អារម្មណ៍កីឡាករម្នាក់ថ្មី ទៀតក្នុងទឹកដី អេស្ប៉ាញដដែល ដែល​មានសមត្ថភាពលេងបាន គ្រប់ដំណែងទាំងអស់ក្នុងជួរខាងមុខ ។  

យោងតាមការចុះផ្សាយរបស់គេហទំព័រ dailystar បានបង្ហាញឲ្យដឹងថា ក្លឹបMan United ងាកមកចាប់អារម្មណ៍​កីឡាករ ក្នុងក្លឹប Atletico Madrid វិញដែលមានឈ្មោះថា Antioine Griezmann ក្រោយពីក្លឹប ត្រូវបរាជ័យក្នុង​សមរភូមិ ទីផ្សារកីឡាករ Pedro ជាមួយ Chelsea ។ Antioine Griezmann ត្រូវបានគណៈគ្រប់គ្រងក្លឹប អះអាង​ថា មានសត្ថភាពកំពូលត្រង់កីឡាករ អាច​ លេងបានគ្រប់ដំណែងទាំងអស់ ផ្នែកជួរមុខ ។ ចាប់តាំងពី  Antioine Griezmann ផ្ទេរចូលមកកាន់ Atletico Madrid មកកីឡាករ​អាចរកបានគ្រាប់បាល់ជូនក្លឹបរហូតដល់ទៅ ២២ គ្រាប់ ក្នុងជំនួបប្រកួត ៣២ដង ។ ហើយតម្លៃខ្លួនកីឡាករ កន្លងមក ក្លឹបធ្លាប់ដាក់ថ្លៃ ចំនួន ៥៦​លានផោន ។ 

លោក Louis Van Gaal ក្រោយពីទើបលក់ ដាច់ Angel Di Maria និង Falco ទៅ គាត់នឹងសង្ឃឹមទៅលើ ខ្សែប្រយុទ្ធ របស់ក្លឹប Bacelona គឺ កីឡាករ Pedro ចូលមកជំនួសដំណែង ប៉ុន្ដែជាអកុសល ដោយ Chelsea ចូល​​មកដណ្ដើមយកទៅបាត់។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖dailystar 


Tags: Sport News Chelsea Manchester UnitedAtletico Madrid