CamNews

កីឡាអន្តរជាតិ 

ក្ដីសង្ឃឹម និងទំនុកចិត្ដយ៉ាងរឹងមាំ លោក Van Gaal នៅតែមានចំពោះ Rooney ដូចដើម

ព័ត៌មានកីឡា៖ លោក Louis Van Gaal នូវតែបន្ដក្ដីសង្ឃឹមជឿជាក់ យ៉ាងមុតមាំទៅលើ ខ្សែប្រយុទ្ធជើងចាស់​វ័យ ៣០ ឆ្នាំរបស់ខ្លួន ដោយរក្សាដំណែង និងឱកាសនៃការចូលរួមប្រកួតក្នុងរាត្រីនេះ ប៉ះជាមួយក្រុមភ្ញៀវ CSKA បើទោះបីជាកីឡាករ មិនបានរកគ្រាប់បាល់ បានកាលពីប្រកួតម្ដងមុនក៏ដោយ។ 

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ អង់គ្លេស កីឡាករ Wayne Rooney ដែលជាអ្នកដឹកនាំក្រុមប្រកួត របស់ក្លឹប Man United ត្រូវបានលោក Louis Van Gaal ផ្ដល់នូវការទុកចិត្ដជាខ្លាំង បើទោះបីជាមួយការប្រកួត កន្លងមុន កីឡាករមិនបានរកគ្រាប់បាល់ជួនក្រុមក៏ដោយមែន ។ 

លោក Louis Van Gaal បានថ្លែងដោយផ្ទាល់ថា គាត់នៅតែមានទំនុកចិត្ដជាខ្លាំងចំពោះ ខ្សែប្រយុទ្ធរូបនេះ អ្នកទាំងអស់គ្នាអាចពិភាក្សាអំពីការរកគ្រាប់បាល់ របស់ Wayne Rooney ប៉ុន្ដែអ្នកទាំងអស់គ្នាក៏អាចជជែកគ្នា ពីភាពបរាជ័យការស្វែងរកគ្រាប់របស់ក្រុមផ្សេងផងដែរ ។ 

Wayne Rooney បានបរាជ័យនៃការស្វែងរកគ្រប់បាល់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយប៉ះជាមួយ Crystal Palace ខណៈដែលសម្លេងអ្នកគាំទ្រជាច្រើន បានស្រែកយ៉ាងត្រហឹងថា​ ប្រយុទ្ធៗ ប៉ុន្ដែបរាជ័យ មិនបានរកគ្រាប់បាល់ជូនក្រុមនោះទេ។ ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ព្រឹត្ដិការណ៍យប់នេះ គឺ Rooney នៅតែស្ថិតក្នុង តំណែងជាអ្នកដឹកនាំក្រុមដដែល ។​ 

ក្រៅពី  Rooney នៅមានខ្សែប្រយុទ្ធវ័យក្មេងមួយរួបទៀត ដែល Man United ទទួលបានការទុកចិត្ដខ្ពស់​គឺកីឡាករ Anthony Martial ដែលលោក Van Gaal សង្ឃឹមថា នឹងអាចរកគ្រាប់បាល់បាន ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ onefootball


Tags: Sport News Rooney Van Gaal Man United