CamNews

កីឡាអន្តរជាតិ 

ទាំង Arsenal និង Man United អស់សង្ឃឹមទាំងពីរ លើទីផ្សារ ខ្សែប្រយុទ្ធ Real Madrid កីឡាករ Benzema

ព័ត៌មានកីឡា៖ ក្លឹបធំៗទាំងពីរ ក្នុងទឹកដី Premier League គឺ Arsenal និង Man United ទីបំផុតត្រូវខក​ចិត្ដ​រៀងៗខ្លួន ចំពោះខ្សែប្រយុទ្ធ Real Madrid ក្រោយពីបានទទួលសារថា កីឡាករមិនចាកចេញទៅ​ណា ពីទឹកដីអេស្ប៉ាញនោះទេ ដោយទីនោះគឺជាផ្ទះរបស់គាត់ ។ 

ខ្សែប្រយុទ្ធក្លឹប​ Real Madrid កីឡាករ Karim Benzema បានទំនាក់ទំនងយ៉ាងក្ដៅគគុកផងដែរ លើរឿង​ទីផ្សារផ្ទេរកីឡាករ ក្នុងរដូវកាលនេះ ដោយឡែកមុខសញ្ញា ដែលជាគោលដៅសំខាន់ៗនោះគឺ មានក្លឹប Man Uinted និង Arsenal។ ចំពោះគោលដៅសំខាន់ទាំងពីរគឺមាន ក្លឹបតែមួយគត់ត្រូវបានគេសង្ឃឹម​ថា កីឡាករ និងអាចផ្ទេរទៅបានរហ័ស គឺក្លឹប Arsena ពីព្រោះកន្លងមក ក្លឹបមួយនេះ បានព្យា​យាម ចរចារ និង បង្កើនតម្លៃជាប់រហូត ខណៈដែល គម្រោងចុងក្រោយរបស់ លោក Arsene ត្រូវបានគេដឹថា លោក​ គ្រោងនឹង ចាយលុយរហូតដល់ទៅ ៥០ លានផោន ដើម្បីទទួលយកបានកីឡាករ ប៉ុន្ដែលទ្ធផលដែលខំ​ប្រឹងប្រែង រហូតមកទល់ពេលនេះ មិនត្រឹមតែ Arsenal នោះទេ បើសូម្បី Man United ក៏ត្រូវអស់សង្ឃឹម​រៀងខ្លួន ដោយទទួលបានសារខ្លីរបស់កីឡាករ ដោយផ្ទាល់ថា កីឡាករមិនចាកចេញពី ទឹកដីអេស្ប៉ាញ​នោះទេ ។ 

គូសបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធរូបនេះ​ត្រូវបាន​ក្លឹប​ Real Madrid ទិញយកពីក្លឹប Lyon កាលពីឆ្នាំ ២០០៩ ។

ដោយ៖ អឿ អ៊ុយ

ប្រភព​៖ ប៊ីប៊ីស៊ី

 


Tags: Sport News Arsenal Manchester United Karim Benzema