CamNews

កីឡា 

ការ​ប្រកួត​កីឡា e-sports ដ៏​ធំ នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗនេះ…

Gamers ប្រមាណ 160 រូប​នឹង​ប្រកួត​ប្រជែង​ នៅ​មុខ​អ្នក​ទស្សនា​យ៉ាង​ច្រើន​កុះ​ករ ដើម្បី​ដណ្តើម​ប្រាក់​រង្វាន់ £225,000។ ហេ្គម​ដែល​ត្រូវ​លេង មាន​ដូច​ជា​ Street Fighter V, Counter Strike: Global Offensive និង Rocket League។

សារព័ត៌​មាន​ BBC នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ផ្តាច់មុខ ពី​ការ​ប្រកួត​នេះ ពី​ទី​ក្រុង London ។ ថ្មីៗនេះ ការ​ផ្សាយ​ផ្ទាល់​ពី​ការ​ប្រកួត​កីឡា e-sports តាម​អន​ឡាញ ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង តាម​រយៈ Twitch និង​ YouTube​ ប៉ុន្តែ​សារព័ត៌​មាន​ BBC នឹង​អាច​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ទស្សនិជន​បាន​យ៉ាង​ទូលំទូលាយ​ជាង ដែល​ជា​ឱកាស​ក្នុង​ការ​ប្រមូល​ចំនួន​អ្នក​មើល​ឲ្យ​កាន់​តែ​ច្រើន។​




អ្នក​វិភាគ​ Newzoo បាន​ទស្សន៍ទាយ​ពី​ចំនួន​អ្នក​ទស្សនា​ E-sports ដែល​អាច​កើន​ឡើង​ដល់​ទេ្វ​ដង រហូត​ទៅ​ដល់ ៦០០ លាន​នាក់​ក្នុង​ឆ្នាំ ២០២០។ ការ​ប្រកួត​កីឡា e-sports នឹង​ត្រូវ​ផ្សាយ​នា​ថ្ងៃ​សុក្រ វេលា​ម៉ោង 20:45 pm ក្នុង​វេបសាយ​ BBC Three និង iPlayer។ ហើយ​វគ្គ​បន្ត​ទៀត​នឹង​ត្រូវ​ផ្សាយ​នា​ថ្ងៃ សៅរ៍​វេលា​ម៉ោង 21:00 pm និង​ ថ្ងៃ​អាទិត្យ​ វេលា​ម៉ោង 17:00 pm ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​លេង​វីដេអូ​ហ្គេម ក៏​ជា​ប្រភេទ​កី​ឡា ដែល​ត្រូវ​បាន​គេ​ហៅ​ថា e-sports ៕



ប្រែ​សម្រួល៖ High

ប្រភព៖ BBC

 


Tags: Sport news