CamNews

កីឡាអន្តរជាតិ 

Manchester United ត្រៀមខ្លួនជាស្រេចផ្ដល់ទឹកប្រាក់ប្រចាំសប្ដាហ៍ ចំនួន ៤០យូរ៉ូ ដល់កីឡាករ Thomas Muller

ព័ត៌មានកីឡា៖ ក្លឹប Man United បានត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ឲ្យនូវកិច្ចកុងត្រាជាមួយនឹងទឹកប្រាក់ ដល់ទៅ​ ៤០ ម៉ឺនយូរ៉ូ ក្នុងមួយសប្ដាហ៍ដល់កីឡាករ ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich គឺ Thomas Muller។ 

Man United មួយការប្រកួតចុងក្រោយនេះ ដូចជាកាន់តែមាន ភាពយ៉ាប់យឺជាងរាល់ដង ដោយក្លឹបត្រូវ ក្រុមភ្ញៀវ Southampton ស៊ីដាច់បានត្រឹមលទ្ធផលពិន្ទុ ០-១ ធ្វើឲ្យក្លឹបធ្លាក់មកនូវលំដាប់លេខរៀងទី ៥ក្នុងតារាង Premier League ។ លទ្ធផលពេលនោះ ថ្នាក់ដឹកនាំក្លឹប លោក Louis Van Gaal ត្រូវបានគេដឹងថា បម្រុងនឹងបោះបង់តំណែងទៅហើយ ប៉ុន្ដែត្រូវអនុសប្រធានក្លឹប ផ្ដល់ឱកាសឲ្យគិតឡើងវិញជាថ្មី មុនសម្រេចចិត្ដ។ 

បើទោះបីជាដំណើរទៅមុខរបស់លោក Van Gaal មានភាពមិនច្បាស់លាស់ នាពេលអនាគត ប៉ុន្ដែទំនាក់ទំនងទីផ្សារកីឡាករ ក្លឹប មិនបានបោះបង់ចោលនោះទេ ដោយស្ថិតក្នុងគម្រោងរៀបចំដដែល ទោះបីជាប្ដូរថ្នាក់ដឹកនាំក៏ដោយ។ ហើយគោលដៅចង់ផ្ទេរកីឡាករ Thomas Muller កើតចេញតាំងពី​ពីររដូវកាលមក ប៉ុន្ដែនៅមិនទាន់ដាច់ស្រេច ហើយរដូវកាលមុន កីឡាករក៏បានឆ្លើយតបទៅកាន់​ ក្លឹបដោយ​បដិសេធ មិនទៅនោះទេ រហូតមកទល់ពេលនេះ ក្លឹបក៏ផ្ដល់ឱកាសជាថ្មីជាមួយនឹងទឹកប្រាក់ប្រចាំ​សប្ដាហ៍គឺ ៤០ ម៉ឺនយូរ៉ូ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ futnsoccer


Tags: Sport News Manchester United Thomas Muller