CamNews

តារា 

ស្វាមីរបស់នាង Ruby Lin ត្រូវបានចោទថា ជាប្រុសគ្មានទំនួសខុសត្រូវ ក្រោយរៀបការហើយថ្មីថ្មោង

តារាតៃវ៉ាន់ ៖ នាង Ruby Lin ត្រូវបានអ្នកប្រមាញ់រូបថតរបស់នាង កាលពីថ្ងៃទី ២៨ ខែវិឆ្កិកា ។ នៅក្នុងរូបថតនោះគឺតារាស្រីវ័យ ៤០ ឆ្នាំរូបនេះបានរើឥវ៉ាន់យ៉ាងច្រើនចេញពីលើឡាន ទៅកាន់ព្រលានយន្តហោះតែម្នាក់ឯង ដោយគ្មានវត្តមានស្វាមី ទាំងខ្លួនកំពុងតែផ្ទៃពោះជាទម្ងន់ថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ ngoisao ​បានឲ្យដឹងថា នាង Ruby Lin ត្រូវបានធ្វើការងារតែម្នាក់ឯង ដោយគ្មាននរណាម្នាក់ជួយឡើយ ។ ដោយសារតែចំនុចនេះហើយទើប Wallace Huo ត្រូវបានរងការរិះគន់ថា​ ជាស្វាមីដែលគ្មានទំនួសខុសត្រូវទាល់តែសោះ ។

ប៉ុន្តែការពិតនៅពីក្រោយខ្នងរឿងនេះ ស្វាមីរបស់នាង Ruby Lin កំពុងតែមានការមមាញឹកយ៉ាងខ្លាំង ជាមួយនិងការងារសិល្បៈស្ទើរដកឃ្លាមិនរួចទាល់តែសោះ ដូច្នេះទើបសម្រេចរស់នៅឃ្លាតឆ្ងាយពីប្រពន្ធមួយរយៈ រហូតទាល់តែការងារងាយស្រួលដកឃ្លា ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ ngoisao 


Tags: Ruby Lin Wallace Huo