CamNews

តារា 

ពាក្យចចាមអារាមដែលថា Seungri ទទួលការវះកាត់ថ្លើម បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៏នោះ ជារឿងពិតរឺទេ?

ព្រឹកមិញនេះ YG Entertainment បានចេញមុខបញ្ជាក់ ពីស្ថានភាពរបស់ Seungri ដែលបាន រងគ្រោះថ្នាក់ចរាចរណ៏ ថា Seungri រងរបូសតិចតួចប៉ុណ្ណោះ និងបានចាកចេញពីមន្ទីរពេទ្យ​ហើយ។







សារព៌តមាន SBS បានផ្សាយកាលពីប៉ុន្មានម៉ោងមុននេះថា៖ ដោយសារ តែគ្រោះថ្នាក់ចរាចរណ៏ កាលពីព្រឹកមិញនោះ ឥលូវនេះ Seungri កំពុងទទួលការវះកាត់ថ្លើមដែលបានរងរបូស។ ទោះបីជាយ៉ាងណាក៏ដោយ YG Entertainment បានបដិសេដ នឹងពាក្យចចាមអារាមទាំងនោះ ថា៖ ការផ្សព្វផ្សាយដែលថា Seungri  ទទួលការវះកាត់ថ្លើម នោះគឺជារឿងមិនពិត។ គេគ្រាន់តែ ហូរ ឈាមតាមពោះវៀនតិចតួចទេ ហើយវេជ្ជបណ្ឌិតបាននិយាយថា Seungri គ្រាន់តែត្រូវសំរាក ១សប្តាហ៏ប៉ុណ្ណោះ នឹងជាសះស្បើយវិញមិនខាន។

 

 


អាន៖ Seungri ក្រុម Big Bang ជួបគ្រោះថ្នាក់ចរាចរណ៏ ដោយបុកឡាន Mercedes រេទៅបុករនាំងផ្លូវ ហើយក្រឡាប់ផ្ងារពោះ


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  koreaboo 


Tags: YG Entertainment Seungri