CamNews

តារា 

តើក្រុមតារារូបណា ចូលមកជំនួសតំណែង 2NE1 នៃផលិតកម្ម YG Entertainment ??

ព័ត៌មានកំសាន្ត ៖ Minzy បាន សម្រេចចិត្តចាកចេញ ពីក្រុម 2NE1 ប៉ុន្តែក្រុមនេះ នៅតែបន្ត ដោយមានសមាជិក ៣ នាក់ ក្រុមអ្នកគាំទ្រ ដែលគាំទ្រ Minzy និងក្រុមនេះទាំងមូល ក៍ត្រូវបាន ៤ ថយចុះ ដូចគ្នា ។ 

កាលពីថ្ងៃទី ៥ ខែមេសា ផលិតកម្ម YG Entertainment បានប្រកាសឲ្យដឹងជាផ្លូវការថា Minzy សមាជិកក្រុម 2NE1 នឹងចាកចេញពី 2NE1 ហើយ 2NE1 នឹង ត្រឡប់មកវិញជាមួយនឹង សមាជិក ៣ នាក់ដែលមានដូចជា ( Sandara Park , CL និង Park Bom ) ។



ក្រុម 2NE1 បានធ្វើការបង្ហាញខ្លួនលើកដំបូងជាមួយ " Lollipop " ជាមួយនឹងការប្រគុំតន្រ្តី នៅឆ្នាំ ២០០៩ ពួកគេទទួលបានការ គាំទ្រដោយ ក្រុម កំពូលគឺ BIGBANG  ដែលបានបង្កើតការប្រគុំតន្រ្តី ជាលើកដំបូង នៅក្នុងឆ្នាំ ២០០៦ ដូច្នេះ ពួកគេមានឈ្មោះហៅក្រៅថា ជាក្រុមតារាស្រី 2NE1 ដែលដូចជាក្រុម BIGBANG យ៉ាងចឹង ។

ចាប់តាំងពីពេល នោះមក 2NE1 និង BIGBANG បានក្លាយជា មេដឹកនាំនៃ ផលិតកម្ម YG Entertainment ។ ក្នុងនាមជា មេដឹកនាំនៃ ផលិតកម្ម YG Entertainment ដែលពួកគេក៍ បានក្លាយជាទី ពេញនិយម នៅទូទាំងពិភពលោក ។



ហើយ ក្រុមទាំង ២នេះ នឹងត្រូវបានស្ងប់ស្ងាត់ អស់រយៈពេល យ៉ាងយូរ ជាងនេះទៅទៀត សមាជិកក្រុម Park Bom គឺត្រូវបាន ទាក់ទងទៅនឹងការ រត់ពន្ធ គ្រឿងញៀន មានរឿងអាស្រូវ នៅឆ្នាំ ២០១៤ ហើយ ក្រុម 2NE1 បានឈប់ធ្វើឲ្យការសម្តែង នៅក្នុង ប្រទេសកូរ៉េ ។ Minzy បានក៍សម្រេចចិត្តក្នុងការ ចាកចេញពី ក្រុមនេះ មុនពេល ចុងបញ្ចប់នៃ កិច្ចសន្យា នៅខែក្រោយ ។ វាមិនមែនជា និយាយបំផ្លើស ចំពោះ ក្រុម 2NE1 នោះទេ ។ ផលិតកម្ម YG Entertainment បានឲ្យដឹងថា ក្រុម 2NE1 នឹងត្រឡប់មកវិញ នៅរដូវក្តៅនេះ ប៉ុន្តែ ការឆ្លើយតបនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ គិតថា វាមិនមែនជា ការល្អនោះទេ ។

BIGBANG មាន បញ្ហាធំ របស់ បញ្ហា យោធា ចាប់ផ្តើមតាំងពី T.O.P សមាជិក ចាស់ជាងគេបំផុត G- Dragon និង Taeyang , Daesung និង Seungri សមាជិក ក្មេងជាងគេបំផុត និងសមាជិក ទាំង ៥ ដែលមិនទាន់បាន ចូលរួមជាមួយពួកយោធា នៅឡើយទេ ។ ប្រសិនបើយើង គិតថា ពួកគេបាន ចូលរួមជាមួយពួកយោធា រៀងៗខ្លួន យើងមិនអាច រំពឹងថា នឹងធ្វើឲ្យមានសមាជិក ៥នាក់ បានបង្ហាញខ្លួន ទៀតនោះទេ ។ 


អវត្ដមាននៃ ក្រុមកំពូល ទាំង ២ នេះគឺ មិនមែនជា ដំណឹងល្អដល់ ផលិតកម្ម YG Entertainment ទេ ប៉ុន្តែពេលដែល សមាជិក ២ ក្រុមគឺ WINNER និង iKON ចូលមកជំនួសក្នុងតំណែង របស់អ្នកដែលចាកចេញនោះ ពួកគេត្រូវការពេលវេលា វែងឆ្ងាយទៅមុខទៀត ដើម្បី វឹកហាត់ នឹងទាក់ទាញ ការចាប់អារម្មណ៍ពី ក្រុមអ្នកគាំទ្រ នឹង ធ្វើការប្រៀបធៀប ជាមួយ នឹងក្រុម BIGBANG និង 2NE1 ហើយពួកយើងគ្រាន់តែសង្ឃឹមថា ពួកគេនឹងមាន ឈ្មោះល្បីល្បាយ ទៅថ្ងៃអនាគត ។ 

ជាការពិតណាស់ វាជារឿងដែល ឆាប់ពេក ក្នុងការរំពឹងទុក នាពេលអនាគតថា ពួកគេអាចនឹង មានឈ្មោះល្បីល្បាយ នៃ ផលិតកម្ម YG Entertainment ។ 

វាជាការរឿងដែលសប្បាយចិត្តណាស់ ដែលយើងបានឃើញថា ផលិតកម្ម YG មានដំណើរការ និងមាន ការជួបជុំ តារាសម្ដែង ដូចជា Kang Dong Won និង Kim Hee Ae ។ ផលិតកម្ម YG ក៍បាន ចុះកិច្ចសន្យាជាមួយ ពួកគេផងដែរ ដូច្នេះ ឥឡូវនេះពួកគេ មានសមាជិកជា តារាសម្តែង ដ៍ស្អាតអស្ចារ្យដូចជា Koo Hyes Sun និង Cha Seung Won ។ ក្រៅពីនេះទៀត មានការវិភាគ មួយចំនួនដែល ត្រូវបានផ្លាស់ប្តូរ ​ពីផលិតកម្ម YG Entertainment ហើយមានការផ្តោតអារម្មណ៍ទៅលើ តន្ត្រីករបស់ខ្លួន ឲ្យទៅជាតារាសម្ដែងវិញ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ​៖ kpopism


Tags: T.O.P Big Bang G- Dragon Taeyang Daesung Seungri WINNER iKON 2NE1