CamNews

តារា 

នៅទីបំផុតនាង Park Bom ដើរចេញពី YG ហើយក៏រកឃើញទ្រនំថ្មីដែរ

កូរ៉េ ៖ ថ្មីៗនេះនាង Park Bom បានបង្ហើបឲ្យដឹងថា នាងមានថៅកែថ្មី ព្រមទាំងអ្នកផលិតចម្រៀងថែមទៀតផង ។ ការប្រកាសនេះបានឲ្យដឹងថា តារាចម្រៀងរូបនេះនឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!


លោក Scotty Kim បានបង្ហាញឲ្យដឹងដោយនាង Park Bom ថា​ គាត់នឹងក្លាយជាថៅកែថ្មី ព្រមទាំងអ្នកផលិតបទចម្រៀង ។ នៅក្នុងនោះផងដែរ នាង Park Bom ក៏បានធ្វើការ updates រាល់ព័ត៌មានរបស់នាង ។ ចំនែកឯ Scotty Kim ក៏បាន updates នៅលើគណនីអុិនស្រ្តាក្រាមរបស់លោក ដោយបញ្ចូលដាក់ថា D-Nation ។ 



យោងតាមព័ត៌មានទាំងអស់គ្នា ហ្វេនកាន់តែភ្លឺភ្នែកថា ម្ចាស់បទ "You and I" ពិតជាបានចាកចេញពីផលិត  YG Entertainment យ៉ាងពិតប្រាកដមែន ។ 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Park Bom 2NE1 Seoul South Korea Kpop