CamNews

តារា 

ព្រោះតែតារាចម្រៀង SHINee ទើបធ្វើឲ្យបុរសម្នាក់.....!!

កូរ៉េ ៖ នៅក្នុងកម្មវិធីមួយ តារាចម្រៀងរូបស្អាត លោក Taehyun ដែលជាសមាជិករបស់ក្រុម TXT បានទម្លាយហេតុផលដែលធ្វើឲ្យលោកសម្រេចចិត្តធ្វើជាតារាចម្រៀង ។ 

នៅពេលដែលខ្ញុំនៅក្មេង ចៃដន្យបានឃើញបទរបស់ក្រុម SHINee ដែលមានចំណងជើងថា "Replay" នៅពេលដែលខ្ញុំស្វែងរកវីដេអូ ។ លោក Taehyun បាននិយាយថា ក្រុមតារាចម្រៀង SHINee ពិតជាអស្ចារ្យណាស់ ជាពិសេស Taemin គាត់មានក្បាច់រាំដ៏ពូកែ ហើយគាត់ក៏ក្លាយជាអ្នកជំរុញទឹកចិត្តឲ្យខ្ញុំក្លាយតារាចម្រៀងម្នាក់ដោយសារវីដេអូរបស់គាត់ ។

លោក Taehyun បានបន្ថែមទៀតថា មិនត្រឹមតែលោកនោះទេ ដែលត្រូវបានលើកទឹកចិត្តដោយក្រុម SHINee ពោលគឺនៅមានតារាចម្រៀងជាច្រើនទៀតដែលត្រូវបានលើកទឹកចិត្តដោយក្រុមមួយនេះ ។ គួរបញ្ជាក់ឲ្យដឹងទៀតថា ពេលនេះ Taehyun បានក្លាយជាសមាជិកម្នាក់នៅក្នុងក្រុម TXT ៕

ក្រុមតារាចម្រៀងកូរ៉េ SHINee 

លោក Taehyun


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo 


Tags: Shinee Minho Seoul South Korea Kpop Onew