CamNews

តារា 

Seungri ក្រុម Big Bang ដេកពេទ្យអស់កន្លះខែ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៏ នៅតែអះអាងថាមានរបួសស្រាល

YG Entertainment បានបញ្ជាក់ពីស្ថានភាពរបស់ Seungri សមាជិកក្រុម Big Bang ថា គេបានចាកចេញ ពីមន្ទីរពេទ្យហើយ។





ក្រុមហ៊ុន YG បានប្រាប់សារពត៌មាន Osen កាលពីថ្ងៃទី ២៥ កញ្ញា ម្សិលមិញថា៖ Seungri បានចាកចេញ ពីមន្ទីរពេទ្យ បន្ទាប់ពីសំរាកព្យាបាលអស់រយៈពេល ១៤ថ្ងៃកន្លងមក ទោះបីជា យ៉ាងណាក៏ដោយ គេនឹងបន្តទទួលការព្យាបាលពីមន្ទីរពេទ្យបន្ថែមទៀត។ ម្សិលមិញ ភ្នាក់ងារ របស់ Seungri បានប្រាប់ អ្នកគាំទ្រថា Seungri ត្រូវបានផ្លាស់ពីបន្ទប់ ICU ទៅផ្នែកពិនិត្យជំងឺ ទូទៅវិញហើយ។

ឥលូវនេះ Seungri ហាក់ដូចជាបានជាសះស្បើយច្រើន ដោយមិនចាំបាច់ទទួលការថែទាំពី បុគ្គលិក មន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ គេនឹងសហការជាមួយនឹងប៉ូលីស ដើម្បីស៊ើបអង្កេតពី គ្រោះថ្នាក់ចរាចរណ៏ កាលពីកន្លះខែមុននោះ។

 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  allkpop 

 


Tags: YG Entertainment Seungri Big Bang kpop